លោកស្រី Takaichi ជាស្ត្រីដែករបស់ជប៉ុនសម័យ 2.0 តែបញ្ហាប្រឈមជាច្រើនរង់ចាំនៅខាងមុខ

2025/10/22 10:36:47 pm        71

អ្នកនយោបាយអភិរក្សនិយមដ៏រឹងត្អឹង គឺលោកស្រី Sanae Takaichi ដែលកោតសរសើរអតីតមេដឹកនាំអង់គ្លេស លោកស្រី Margaret Thatcher បានក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេរបស់ប្រទេសជប៉ុន កាលពីថ្ងៃអង្គារ (ទី២១ ខែតុលា) ប៉ុន្តែក្រុមអ្នកវិភាគលើកឡើងថា ការរះឡើងរបស់លោកស្រី មិនមែនជាសញ្ញានៃជ័យជម្នះរបស់ស្ត្រីនិយមនោះទេ ខណៈបញ្ហាប្រឈមជាច្រើន កំពុងរង់ចាំឲ្យលោកស្រីដោះស្រាយ។

ស្ត្រីវ័យ ៦៤ឆ្នាំ ដែលទទួលបានតំណែងដឹកនាំគណបក្សប្រជាធិបតេយ្យសេរីនិយម (LDP) ដែលកំពុងកាន់អំណាច ក្នុងខែនេះ បានតាំងខ្លួនលោកស្រីថា ជាបុគ្គលដ៏ម៉ឺងម៉ាត់ដែលផ្តោតលើវិស័យការពារជាតិ និងសន្តិសុខសេដ្ឋកិច្ច។

បន្ទាប់ពីបានឈានដល់កិច្ចព្រមព្រៀងបង្កើតរដ្ឋាភិបាលចម្រុះ នៅនាទីចុងក្រោយ លោកស្រី Takaichi កាលពីថ្ងៃអង្គារ ត្រូវបានសភាតែងតាំងជាប្រមុខរដ្ឋាភិបាលស្ត្រីទី១ របស់ប្រទេស និងជាមេដឹកនាំទី៥ របស់ជប៉ុន ក្នុងរយៈពេល ៥ឆ្នាំ។

យ៉ាងណាក្ដី អ្នកបោះឆ្នោតភាគច្រើនបានឈប់គាំទ្រគណបក្ស LDP ដែលមានឥទ្ធិពលយូរមកហើយ ដោយសារអតិផរណា និងរឿងអាស្រូវមូលនិធិនាពេលថ្មីៗនេះ ហើយក្នុងពេលជាមួយគ្នា គណបក្សប្រឆាំងអន្តោប្រវេសន៍ គឺ Sanseito កំពុងទទួលបានប្រជាប្រិយភាពខ្លាំងឡើងៗ។ 

ជាកិច្ចប្រឹងប្រែង ដើម្បីដោះស្រាយបញ្ហាទាំងនោះ លោក Takaichi ដែលជាអតីតរដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ច បានប្រកាន់ជំហរតឹងរ៉ឹង ជុំវិញជនអន្តោប្រវេសន៍ និងភ្ញៀវទេសចរបរទេស ដែលបញ្ហាទាំង ២នេះ បានលេចឡើងជាបញ្ហាសំខាន់ អំឡុងដំណើរការប្រកួតប្រជែងដណ្ដើមតំណែងមេដឹកនាំបក្ស LDP៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        114
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        108
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm