អ៊ីស្រាអែលជំរុញឲ្យនាយករដ្ឋមន្ត្រីកាណាដា លុបចោលសន្យាចាប់ខ្លួន លោក Netanyahu បើលោកទៅប្រទេសនេះ

2025/10/22 10:40:31 pm        94

អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែល ជំរុញឲ្យនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney លុបចោលសន្យារបស់លោក កុំគោរពតាមដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) សម្រាប់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ប្រសិនបើលោកធ្វើដំណើរទៅកាន់ប្រទេសនេះ។

ស្ត្រីអ្នកនាំពាក្យ លោកស្រី Shosh Bedrosian បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងជឿជាក់ថា លោកនាយករដ្ឋមន្ត្រី Carney គួរតែពិចារណាឡើងវិញ អំពីករណីនេះ ហើយស្វាគមន៍លោកនាយករដ្ឋមន្ត្រី Netanyahu ដែលជាមេដឹកនាំនៃរដ្ឋជ្វីហ្វ និងប្រទេសប្រជាធិបតេយ្យតែមួយគត់ នៅតំបន់មជ្ឈិមបូព៌ា ពេលលោកធ្វើដំណើរទៅប្រទេសកាណាដា»។

គួរបញ្ជាក់ថា នៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយប្រព័ន្ធផ្សព្វផ្សាយ Bloomberg លោក Carney ត្រូវបានសួរថា តើលោកនឹងបំពេញតាមការប្តេជ្ញាចិត្តរបស់អ្នកកាន់តំណែងមុន គឺលោក Justin Trudeau ក្នុងការឃុំខ្លួន Netanyahu ជុំវិញការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាមដែរ ឬទេ ដោយចម្លើយរបស់លោក Carney គឺ «មែនហើយ»។

កាលពីសប្តាហ៍មុន ICC បានច្រានចោលការប៉ុនប៉ងរបស់អ៊ីស្រាអែល ក្នុងការប្តឹងឧទ្ធរណ៍ជំទាស់នឹងដីកាចាប់ខ្លួនដែលចេញដោយ ICC សម្រាប់លោក Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិ លោក Yoav Gallant ពាក់ព័ន្ធនឹងសង្គ្រាមជាមួយក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា។

នៅក្នុងសេចក្តីសម្រេចឆ្នាំមុន ICC បានរកឃើញ «មូលដ្ឋានហេតុផលសមហេតុផល» ក្នុងការជឿថា លោក Netanyahu និងលោក Gallant ត្រូវ «ទទួលខុសត្រូវព្រហ្មទណ្ឌ» ជុំវិញការចោទប្រកាន់ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នៅតំបន់ហ្កាហ្សា។ អ៊ីស្រាអែលបដិសេធការចោទប្រកាន់ទាំងអស់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        132
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        125
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        124

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm