ក្រុមហ៊ុន Amazon គ្រោងនឹងជំនួសការងារជាង ៥០០.០០០កន្លែង ដោយមនុស្សយន្ត

2025/10/22 11:15:26 pm        61

ក្នុងរយៈពេល ២ទស្សវត្សរ៍កន្លងមកនេះ គ្មានក្រុមហ៊ុនណាធ្វើបានប្រសើរ ក្នុងការមានឥទ្ធិពលលើកន្លែងការងាររបស់សហរដ្ឋអាមេរិក ជាងក្រុមហ៊ុន Amazon នោះឡើយ។ ក្នុងការបានកា្លយទៅជានិយោជកធំជាងគេទី២ របស់ប្រទេស ក្រុមហ៊ុននេះបានជួលកម្មករឃ្លាំងរាប់សែននាក់ បង្កើតបានក្រុមអ្នកបើកបរកិច្ចសន្យាយ៉ាងធំ ហើយបើកផ្លូវឲ្យមានការប្រើបច្ចេកវិទ្យា ដើម្បីជួល ត្រួតពិនិត្យ និងគ្រប់គ្រងបុគ្គលិក។

ឥឡូវនេះ បទសម្ភាសន៍ និងឯកសារយុទ្ធសាស្ត្រផ្ទៃក្នុងសម្ងាត់ដែលត្រូវបានឃើញដោយសារព័ត៌មាន The New York Times បង្ហាញថា នាយកប្រតិបត្តិ Amazon ជឿថា ក្រុមហ៊ុនកំពុងឈានទៅរកការផ្លាស់ប្តូរកន្លែងការងារដ៏ធំបន្ទាប់របស់ខ្លួន នោះគឺ ការជំនួសការងារជាងកន្លះលានកន្លែង ដោយមនុស្សយន្ត។

កម្លាំងពលកម្មអាមេរិករបស់ក្រុមហ៊ុន Amazon បានមានច្រើនជាង ៣ដង គិតចាប់តាំងពីឆ្នាំ២០១៨ មក ពោលគឺកើនរហូតដល់ជិត ១,២លាននាក់។ ប៉ុន្តែក្រុមស្វ័យប្រវត្តិកម្មរបស់ Amazon រំពឹងថា ក្រុមហ៊ុនអាចជៀសវាងការជួលមនុស្សច្រើនជាង ១៦០.០០០នាក់ នៅសហរដ្ឋអាមេរិក ដែលខ្លួនត្រូវការ នៅឆ្នាំ២០២៧។ ចំណាត់ការនោះ នឹងសន្សំបានប្រហែល ០,៣០ដុល្លារ លើទំនិញមួយមុខៗ ដែលខ្លួនជ្រើសរើស វេចខ្ចប់ និងចែកចាយ។

នៅឆ្នាំ២០២៤ នាយកប្រតិបត្តិបានប្រាប់ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Amazon ថា ពួកគេសង្ឃឹមថាស្វ័យប្រវត្តិកម្មមនុស្សយន្ត នឹងអាចឲ្យក្រុមហ៊ុនបន្តជៀសវាងការបន្ថែមកម្លាំងពលកម្ម នៅសហរដ្ឋអាមេរិក ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ទោះបីជាពួកគេរំពឹងថា នឹងលក់ផលិតផលច្រើនជាង ២ដង នៅឆ្នាំ២០៣៣ ក៏ដោយ។

នៅឯទីតាំងដែលត្រូវបានរចនាឡើង សម្រាប់ការចែកចាយលឿនបំផុត ក្រុមហ៊ុន Amazon កំពុងព្យាយាមបង្កើតឃ្លាំងដែលជួលមនុស្សតិចបំផុត។ ហើយឯកសារបង្ហាញថា ក្រុមមនុស្សយន្តរបស់ Amazon មានគោលដៅចុងក្រោយ ក្នុងការធ្វើស្វ័យប្រវត្តិកម្ម ៧៥ភាគរយនៃប្រតិបត្តិការរបស់ខ្លួន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        47
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        77
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        64

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm