អ៊ុយក្រែន៖ សមយុទ្ធយុទ្ធសាស្ត្រ និងពិសេសចូលរួមដោយរថក្រោះ និងកងកាំភ្លើងធំបានធ្វើឡើងនៅទីក្រុង Kherson ភាគខាងជើងតំបន់គ្រីមៀ។ ក្នុងពេលមានភាពតានតឹងជាមួយប្រទេសរុស្ស៊ី យោធាអ៊ុយក្រែនកំពុងប្រុងប្រយ័ត្នចំពោះការវាយប្រហារដ៏មានសក្ដានុពល។

ជាផ្នែកមួយនៃសមយុទ្ធ អង្គភាពជាច្រើនត្រូវបានបណ្តុះបណ្តាលពិសេស ក្នុងការចូលទៅដល់តំបន់ដាច់ស្រយាល។ លោក Sergei Nyev មេបញ្ជាការកងកម្លាំងចម្រុះអ៊ុយក្រែនបាននិយាយថា គោលបំណងមួយគឺចង់ចូលទៅក្នុងទឹកដីដែលពិបាកទៅដល់ ដើម្បីអាចធ្វើសកម្មភាពទាន់ពេល និងច្បាស់លាស់សម្រាប់ការបង្ហាញឧបករណ៍នៅលើទឹកដីទាំងនោះ។ ការបង្កើនទាហានរុស្ស៊ីប្រមាណ ១០ម៉ឺននាក់ នៅជិតប្រទេសអ៊ុយក្រែន បានជំរុញឲ្យមានការព្រួយបារម្ភពីប្រទេសលោកខាងលិច ចំពោះការវាយលុកដែលអាចកើតមាន។ ក្នុងកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ ដើម្បីជៀសវាងការប្រឈមមុខដាក់គ្នាកាន់តែខ្លាំង កាលពីថ្ងៃចន្ទប្រធានាធិបតីបារាំងលោក Emmanuel Macron បានជួបពិភាក្សានៅទីក្រុងមូស្គូ ជាមួយមេដឹកនាំប្រទេសពាក់ព័ន្ធក្នុងការព្រួយបារម្ភ ហើយអធិការបតីអាល្លឺម៉ង់លោក Olaf Scholz នៅក្នុងទីក្រុងវ៉ាស៊ីនតោនជួបជាមួយលោក Joe Biden ដើម្បីសម្របសម្រួលគោលនយោបាយ ខណៈដែលការព្រួយបារម្ភនៃការឈ្លានពានរបស់ប្រទេសរុស្ស៊ីកើនឡើង។ ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក Jake Sullivan បានព្រមាន ថា ប្រទេសរុស្ស៊ីអាច ឈ្លានពានប្រទេសអ៊ុយក្រែននៅថ្ងៃណាមួយ ដែលនឹងបង្កឱ្យជម្លោះកើតមានកាន់តែធំ៕
អត្ថបទ៖ ប៊ុនថន