កតិកាសញ្ញា ស្ដីពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតរបស់ UN នៅទីក្រុងហាណូយ បង្កើនទាំងក្តីសង្ឃឹម និងក្តីបារម្ភ

2025/10/22 11:22:02 pm        77

កិច្ចព្រមព្រៀង ស្ដីពីឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតរបស់អង្គការសហប្រជាជាតិ (UN) ដែលមានគោលបំណងទប់ស្កាត់បទល្មើសដែលធ្វើឲ្យសេដ្ឋកិច្ចពិភពលោកខាតបង់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំនោះ នឹងត្រូវចុះហត្ថលេខាដោយតំណាងមកពីរដ្ឋរាប់សិប ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម នាចុងសប្តាហ៍នេះ បើទោះបីជាមានការរិះគន់ ជុំវិញហានិភ័យសិទ្ធិមនុស្សក៏ដោយ។

អនុសញ្ញាដែលនឹងចូលជាធរមានបន្ទាប់ពីវាត្រូវបានផ្តល់សច្ចាប័នដោយរដ្ឋចំនួន ៤០ គឺជាចំណាត់ការមិនធ្លាប់មាន ដែល UN រំពឹងថា នឹងឆ្លើយតប ចំពោះឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតកាន់តែលឿន និងមានប្រសិទ្ធភាពជាងមុន។

សកម្មជន ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ និងឧត្តមស្នងការ UN ទទួលបន្ទុកសិទ្ធិមនុស្ស បានព្រមានអំពីការរំលោភបំពានដែលអាចកើតមាន ជុំវិញភាសាមិនច្បាស់លាស់របស់កតិកាសញ្ញានេះ ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្ម ដោយអ្នកខ្លះលើកឡើងថា វានឹងជួយសម្រួល ជាជាងប្រយុទ្ធប្រឆាំងនឹងសកម្មភាពខុសច្បាប់។

បញ្ជីឈ្មោះប្រទេសហត្ថលេខីមិនត្រូវបានបញ្ចេញឲ្យដឹងនោះទេ ទោះបីជាសហភាពអឺរ៉ុប (EU) និងកាណាដា គ្រោងនឹងចុះហត្ថលេខាលើកតិកាសញ្ញានេះដែលប្រទេសទាំងនោះ បានបញ្ជាក់ថា រួមបញ្ចូលនីតិវិធី ដើម្បីការពារសិទ្ធិមនុស្ស។ ចំណែកក្រសួងការបរទេសអាមេរិក បានបដិសេធមិននិយាយថា តើតំណាងសហរដ្ឋអាមេរិក នឹងចូលរួមក្នុងពិធីចុះហត្ថលេខានេះដែរ ឬអត់។

ការជ្រើសរើសវៀតណាមធ្វើជាម្ចាស់ផ្ទះ បាននាំឲ្យមានការរិះគន់ដោយសារតែកំណត់ត្រាសិទ្ធិមនុស្សរបស់ប្រទេសនេះ។ នៅក្នុងរបាយការណ៍មួយ កាលពីខែសីហា ក្រសួងការបរទេសអាមេរិកបានលើកឡើងពី «បញ្ហាសិទ្ធិមនុស្សសំខាន់ៗ» នៅវៀតណាម ក្នុងនោះរួមទាំងការរឹតបន្តឹងលើសេរីភាពបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឺណិតផងដែរ។

បើយោងតាមអង្គការឃ្លាំមើលសិទ្ធិមនុស្ស បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៤០នាក់ ត្រូវបានចាប់ខ្លួនក្នុងឆ្នាំនេះ នៅវៀតណាម ជុំវិញបទឧក្រិដ្ឋកម្ម ក្នុងនោះរួមទាំងការបង្ហោះតាមប្រព័ន្ធអ៊ីនធឺណិតប្រឆាំងនឹងរដ្ឋ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm