ប្រភពយោធា៖ យានដ្រូនរបស់យោធាប៉ារ៉ា ដាក់គោលដៅអាកាសយានដ្ឋាន Khartoum ជាថ្ងៃទី២

2025/10/23 01:26:28 am        69

ប្រភពយោធាស៊ូដង់ បានប្រាប់បណ្ដាញសារព័ត៌មានថា នៅថ្ងៃពុធ (ទី២២ ខែតុលា) នេះ យានដ្រូនរបស់យោធាប៉ារ៉ា បានដាក់គោលដៅលើអាកាសយានដ្ឋានអន្តរជាតិ ក្នុងទីក្រុង Khartoum ដែលជាថ្ងៃទី២ បន្តបន្ទាប់គ្នា។

ដោយនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសាររូបលោកមិនត្រូវបានអនុញ្ញាតឲ្យផ្ដល់ព័ត៌មានទៅប្រព័ន្ធផ្សព្វផ្សាយនោះ ប្រភពបានបញ្ជាក់ថា៖ «យានដ្រូនបានកំណត់គោលដៅលើអាកាសយានដ្ឋាន ក្នុងទីក្រុង Khartoum ម្ដងទៀត នាព្រឹកព្រលឹមថ្ងៃពុធនេះ»។

លោកបានបន្ថែមថា ប្រព័ន្ធការពារដែនអាកាសរបស់កងទ័ព បានស្ទាក់ចាប់យានដ្រូនទាំងនោះដែលលោកបាននិយាយថា ត្រូវបានបាញ់បង្ហោះ ដោយ «កងជីវពលភេរវករ» ដែលជាការនិយាយសំដៅទៅកងកម្លាំងគាំទ្ររហ័ស (RSF) ជាក្រុមដែលបានប្រយុទ្ធជាមួយកងទ័ពរបស់ប្រទេសស៊ូដង់ ចាប់តាំងពីខែមេសា ឆ្នាំ២០២៣ មក។

អាកាសយានដ្ឋាននេះ ត្រូវបានគ្រោងនឹងបើកឡើងវិញ នៅថ្ងៃពុធនេះ សម្រាប់ជើងហោះហើរក្នុងស្រុក ដែលជាលើកដំបូងក្នុងអំឡុងពេលមានសង្គ្រាមជាង ២ឆ្នាំនេះ។ តែយ៉ាងណាក្ដី វានៅតែមិនទាន់ច្បាស់នោះទេថា តើប្រតិបត្តិការនឹងដំណើរការដូចការគ្រោងទុកដែរ ឬទេ បន្ទាប់ពីមានការវាយប្រហារចុងក្រោយនេះ។

RSF មិនបានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារនេះទេ ប៉ុន្តែត្រូវបានចោទប្រកាន់ម្តងហើយម្តងទៀតថា បានប្រើយានដ្រូន ដើម្បីកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធយោធា និងស៊ីវិល ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

គួរបញ្ជាក់ថា ជម្លោះកាន់តែធំឡើងៗនេះ បានឆក់យកជីវិតមនុស្សរាប់ម៉ឺននាក់ បណ្ដាលឲ្យប្រជាជនជិត ១២លាននាក់ចាកចេញពីផ្ទះសម្បែង ហើយបង្កើតបានជាការបម្លាស់ទីលំនៅ និងវិបត្តិអត់ឃ្លានដ៏ធំបំផុតរបស់ពិភពលោក៕

អត្ថបទដែលទាក់ទង

អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1
នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm