កិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែនគោក កម្ពុជា-ថៃ JBC ឈានចូលថ្ងៃទី២ នៅបន្តដំណើរការនៅឡើយ

2025/10/22 06:27:03 pm        286

ភ្នំពេញ ៖ កិច្ចប្រជុំគណៈកម្មាធិការចម្រុះខណ្ឌសីមា ព្រំដែនគោកកម្ពុជាថៃ (JBC) នៅថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២៥នេះ បានបន្ត ទៅតាមរបៀបវារៈដែលបានគ្រោងទុក ដើម្បីដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំង២ កម្ពុជា ថៃ ។ ប៉ុន្តែគិតមកត្រឹមម៉ោង៦ល្ងាច កិច្ចប្រជុំ JBC មិនបានបិទបញ្ចប់នៅឡើយ។

​កិច្ចប្រជុំគណៈកម្មាធិការចម្រុះខណ្ឌសីមា ព្រំដែនគោកកម្ពុជាថៃ (JBC) ដែលកំពុងរៀបចំឡើងនៅខេត្តចន្ទបុរី ប្រទេសថៃ ដែលដឹកនាំដោយ ឯកឧត្ដម ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ រីឯសមាសភាពថៃ ដឹកនាំដោយ ឯកឧត្តម Prasas Prasasvinitchai ទីប្រឹក្សាក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះព្រំដែនថៃ-កម្ពុជា មកដល់ម៉ោង៦ល្ងាច នៅមិនទាន់បិទបញ្ចប់និងមិនទាន់ចេញលទ្ធផលនៅឡើយ។ ដោយយោងតាមរបៀបវារៈ កិច្ចប្រជុំJBC ត្រូវធ្វើឡើងរយះពេល២ថ្ងៃ ដើម្បីជជែកពិភាក្សាទៅលើចំនុចសំខាន់ៗពាក់ពន្ធ័នឹងវឌ្ឍនភាពនៃកិច្ចប្រជុំJBC ដែលបានធ្វើឡើងនៅប្រទេសកម្ពុជា កាលពីថ្ងៃទី១៤ និង ១៥ ខែមិថុនា ឆ្នាំ២០២៥។ ពិភាក្សាលើលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការ ព្រំដែន ទូទៅ កម្ពុជា-ថៃ (GBC) នៅខេត្តកោះកុង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ រួមនឹង របៀបវារៈផ្សេងៗទៀត ដើម្បីដោះ ស្រាយបញ្ហា ព្រំដែន រវាងប្រទេសទាំងពីរ។

ដំណើរកិច្ចប្រជុំចាប់ផ្តើមនៅម៉ោងប្រមាណ១១ព្រឹក ដែលភាគីទាំង២ បានប្រជុំបិទទ្វារ បន្ទាប់មកបន្តប្រជុំជជែកកម្រិតលេខាធិការដ្ឋាន នៃមន្ត្រីបច្ចេកទេស ដើម្បីឆ្លងនូវខ្លឹមសារ សំខាន់ៗ មុននឹងឈានដល់ បើកការប្រជុំធំ ដើម្បីឈានដល់ការចុះហត្ថលេខារួមគ្នា។ ដោយសារតែកិច្ចប្រជុំនេះ ជាកិច្ចប្រជុំដ៏សំខាន់បំផុត ដើម្បីក្លាយជាចំណែកជម្រុញ ការបង្កើតកិច្ចព្រមព្រៀងសន្តិភាពនៅពេលខាងមុខ ទើបភាគីទាំង២កម្ពុជា ថៃ បានជជែកគ្នាច្រើនចំណុច និង ដោយប្រុងប្រយ័ត្នជាទីបំផុត ដែលនាំឱ្យ កិច្ចប្រជុំនេះ មិនទាន់អាចបញ្ចប់ទៅតាមម៉ោងពេលនៃរបៀបវារៈនៅឡើយ។ យ៉ាងណាក៏ដោយភាគីថៃ បានផ្តល់នូវការរក្សាបាននូវសន្តិសុខ សណ្តាប់ល្អ ទាំងក្នុង និង ក្រៅបរិវេណនៃកិច្ចប្រជុំរយះពេល២ថ្ងៃមកនេះ។

សូមបញ្ជាក់ថា JBC គឺជា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនគោកដែលជាយន្តការបច្ចេកទេសដែលបង្កើតឡើងដោយ MOU ឆ្នាំ 2000 ដើម្បីពិភាក្សាអំពីការស្ទង់មតិ និងការបោះបង្គោលព្រំដែនទ្វេភាគី៕

អត្ថបទ៖សូដាវណ្ណ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am