លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញបិទវគ្គបណ្តុះបណ្តាលស្តីពីក្រមសីលធម៌វិជ្ជាជីវៈអ្នកសិល្បៈ

2025/10/23 03:33:16 am        284

ភ្នំពេញ ៖ នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រ បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលស្តីពីក្រមសីលធម៌វិជ្ជាជីវៈអ្នកសិល្បៈ ។

​លោក ជ័យ វឌ្ឍនា នាយកស្តីទីសាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា បន្ទាប់ពីដំណើរការវគ្គបណ្តុះបណ្តាលអស់រយៈពេល១ថ្ងៃកន្លះកន្លងមក គឺវគ្គបណ្តុះបណ្តាលស្តីពី «ក្រមសីលធម៌វិជ្ជាជីវៈអ្នកសិល្បៈ» នេះ មានសិក្ខាកាម ចូលរួមសរុបចំនួន១៣៩នាក់ ក្នុងនោះស្ត្រី៥៨នាក់ ដែលជាមន្ត្រីរាជតាមបណ្តាអង្គភាព និងមន្ទីររាជធានី ខេត្តចំណុះក្រសួង រួមជាមួយអ្នកនិពន្ធ ផលិតករ សិល្បករ សិល្បការិនីទាំងក្នុង និងក្រៅប្រព័ន្ធមកពីបណ្តាសមាគមសិល្បៈចំនួន ៣ និងក្រុមសិល្បៈចំនួន ១ មានដូចជា សមាគមសិល្បករខ្មែរ សមាគមមិត្តតន្ត្រីករ សមាគមអ្នកនិពន្ធខ្មែរ និងក្រុមសិល្បៈគ្រួសារតារា កម្ពុជា។ សកម្មភាពជាក់ស្តែងក្នុងដំណើរការបណ្តុះបណ្តាល លោកគ្រូឧទ្ទេស បានបង្កលក្ខណៈ ដល់សិក្ខាកាម ក្នុងការចោទសួរ និងចូលរួមចែករំលែកបទពិសោធ ដោយលើកករណីសិក្សា និងទិដ្ឋភាពដែលកំពុងកើតមាននៅក្នុងសង្គមសព្វថ្ងៃ មកពន្យល់ដល់សិក្ខាកាម និងផ្តល់ឱកាសដល់សិក្ខាកាមធ្វើអធិប្បាយអំពីបញ្ហាប្រឈម និងដំណោះស្រាយ ប្រកបដោយប្រសិទ្ធភាព និងការយល់ឃើញ របស់ពួកគាត់លើមុខវិជ្ជាដែលកំពុងសិក្សានេះផងដែរ។ តាមរយៈវគ្គបណ្តុះបណ្តាលនេះ យើងសង្ឃឹមជឿជាក់ថា សិក្ខាកាមទាំងអស់ពិតជាទទួលបាននូវចំណេះ ដឹង បទពិសោធ និងទស្សនទានថ្មីៗ សម្រាប់យកទៅប្រើប្រាស់លើការងារជំនាញរបស់ខ្លួនប្រកបដោយសុច្ចរិតភាព ភាពថ្លៃថ្នូរ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីចូលរួមចំណែកក្នុងការការពារ ថែរក្សា និងលើកស្ទួយវប្បធម៌ជាតិ ដ៏ល្អផូរផង់របស់យើង ដើម្បីឆ្លើយតបទៅ នឹងការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការស្តារ ពង្រឹង និងអភិវឌ្ឍន៍ជាតិ ទៅតាមទិសដៅនៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១នេះ។ ក្រៅពីបំពេញកាតព្វកិច្ច ភារកិច្ច ការប្រកបរបរ និងអាជីពការងារប្រចាំថ្ងៃ បងប្អូនសិក្ខាកាមទាំងអស់ត្រូវចូលរួមចំណែកក្នុងការអភិវឌ្ឍសមត្ថភាពបន្ថែម តាមរយៈការបន្តខិតខំសិក្សា ស្វែងយល់នូវរាល់ក្រម ឬវិធានថ្មីៗ ដែលបានដាក់ចេញដោយក្រសួង ស្ថាប័ននានា ពាក់ព័ន្ធទៅនឹងការងាររបស់ខ្លួនបន្ថែមទៀត និងត្រូវមានគំនិតផ្តួចផ្តើមថ្មី មានភាពច្នៃប្រឌិត ក្នុងគោលបំណងកែលម្អ សកម្មភាពអាជីពការងាររបស់ខ្លួនឲ្យកាន់តែមានភាពល្អប្រសើរ ដើម្បីបំពេញនូវចំណុចខ្វះខាតប្រកប ដោយសេចក្តីថ្លៃថ្នូរ ។

នាឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមសំដែងនូវអំណរអរគុណដល់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលជាគ្រូឧទិ្ទសនាម ដែលក្នុងវគ្គបណ្តុះបណ្តាលនេះ មានចំនួន ៤រូប ដែលបានផ្តល់នូវចំណេះដឹងខុសប្លែកៗពីគ្នា និងសង្ឃឹមថាចំណេះដឹងទាំងអស់នេះ អាចទៅជាគុណប្រយោជន៍សម្រាប់សិល្បករ សិល្បការិនី។

 សូមបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលលើកនេះ សាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌ បានកំណត់យកមុខវិជ្ជាធំៗចំនួន៤ ក្នុងនោះរួមមាន៖ ទី១. ក្រមសីលធម៌វិជ្ជាជីវៈអ្នកសិល្បៈ ធ្វើបទឧទ្ទេសដោយ ឯកឧត្តមបណ្ឌិត គឹម ពីនន់ អនុរដ្ឋលេខាធិការ។

ទី២. តួនាទីសិល្បករក្នុងការចូលរួមអភិវឌ្ឍសង្គមប្រកបដោយចីរភាព ធ្វើបទឧទ្ទេសដោយ លោកស្រី ជ័យ ច័ន្ទកិត្យា អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌។

ទី៣. ច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ ធ្វើបទឧទ្ទេសដោយលោក ស៊ឹម សត្តា ប្រធាននាយកដ្ឋាន សិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល និងទី៤. តួនាទីរបស់ក្រុមប្រឹក្សាវិន័យ និងលើកសរសើរ ធ្វើបទឧទ្ទេសនាមដោយឯកឧត្តម ចំរើន វ៉ាន់ថា អនុរដ្ឋលេខាធិការ។ ដែលលោកទាំង៤ កំពុងបម្រើការងារនៅក្នុងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm