កម្ពុជា-អគ្គលេខាធិការអង្គការកិច្ចសហប្រតិបត្តិការឌីជីថល បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មឌីជីថល

2025/10/23 05:44:19 am        188

នៅការិយាល័យអង្គការសហប្រជាជាតិ ទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបប្រជុំទ្វេភាគីជាមួយ លោកជំទាវ Deemah AlYahya អគ្គលេខាធិការអង្គការកិច្ចសហប្រតិបត្តិការឌីជីថល (DCO) នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ នៅអំឡុងពេលចូលរួមកិច្ចប្រជុំ UNCTAD 16 ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មឌីជីថល ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច។

ក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការ បានចែករំលែកនូវឧត្តមានុវត្តន៍របស់បណ្តាប្រទេសជាសមាជិកដែលបានដាក់ចេញដោយជោគជ័យនូវបរិវត្តកម្មឌីជីថល និងបានបង្ហាញអំពីបំណងរបស់ខ្លួនក្នុងការគាំទ្រដល់ការអភិវឌ្ឍគំនិតផ្តួចផ្តើមនៃការវិនិយោគផ្ទាល់ពីបរទេសតាមប្រព័ន្ធឌីជីថល (digital FDI) សម្រាប់កម្ពុជា។

បន្ថែមពីនេះ លោកជំទាវអគ្គលេខាធិការ ក៏បានជម្រាបជូនអំពី Platform របស់ខ្លួន ដែលមានឈ្មោះថា "STRIDE" ដែលផ្តល់នូវភាពអំណោយផលសម្រាប់សហគ្រិន អាជីវកម្មថី្មៗ និងសហគ្រាសធុនតូចនិងមធ្យម ក្នុងការចាប់ផ្ដើម ការធ្វើឱ្យរីកចម្រើន និងការធ្វើអាជីវកម្មរបស់ពួកគេជាលក្ខណៈអន្តរជាតិ។ លើសពីនេះ Platform នេះក៏អនុញ្ញាតឱ្យក្រុមហ៊ុនដែលទើបចាប់ផ្តើមអាជីវកម្មអាចចុះឈ្មោះ និងបង្កើតអាជីវកម្មរបស់ពួកគេនៅក្នុងប្រទេសសមាជិកផ្សេងទៀតក្នុងរយៈពេល ១៨០ នាទី ផងដែរ។

ជាមួយគ្នានេះ លោកជំទាវអគ្គលេខាធិការ បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការបង្កើតកិច្ចព្រមព្រៀងទ្វេភាគីជាមួយកម្ពុជា ដោយចាប់ផ្តើមពីការបង្កើតមន្រ្តីបង្គោល និងកំណត់ផ្នែកជាក់លាក់នៃកិច្ចសហប្រតិបត្តិការ ព្រមទាំងបានអញ្ជើញភាគីកម្ពុជាឱ្យពិចារណាក្នុងការចូលរួមជាសមាជិករបស់ខ្លួន ដែលបច្ចុប្បន្នមានរដ្ឋជាសមាជិកចំនួន ១៦៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm