តម្លៃប្រេងបានបន្តកើនឡើង បន្ទាប់ពីសហរដ្ឋអាមេរិកកាលពីថ្ងៃពុធសប្ដាហ៍នេះ បានដាក់ទណ្ឌកម្មពាក់ព័ន្ធនឹងអ៊ុយក្រែនលើប្រទេសរុស្ស៊ី ដោយផ្តោតលើក្រុមហ៊ុនប្រេង។

ភាគហ៊ុនប្រេងឆៅBrent របស់អាមេរិក បានកើនឡើង ៣,០៣ ដុល្លារអាមេរិក ឬ ៤,៩៤% ក្នុងតម្លៃ៦៤,៣៥ដុល្លារក្នុងមួយបារ៉ែលនៅម៉ោង៦ ល្ងាច ក្រោយអាមេរិកសម្រេចដាក់ទណ្ឌកម្ម ហើយភាគហ៊ុនប្រេងឆៅរបស់អាមេរិកមួយទៀតគឺ West Texas Intermediate បានកើនឡើង១,៤២ដុល្លារ ឬ ២,៤៣% កើនឡើងដល់ ៥៩,៩២ដុល្លារអាមេរិក ក្នុងមួយបារ៉ែល។
មុននេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Brent បានកើនឡើង១,២៧ដុល្លារ ឬ ២,០៧% ខ្ពស់ជាង៦២,៥៩ ដុល្លារ ក្នុងមួយបារ៉ែល ខណៈភាគហ៊ុនប្រេងឆៅ West Texas Intermediate របស់អាមេរិកបានកើនឡើង១,២៦ ដុល្លារ ឬ ២,២០% ដល់ ៥៨ ,៥០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល។
រដ្ឋបាលព័ត៌មានថាមពលបាននិយាយកាលពីថ្ងៃពុធថា ស្តុកប្រេងឆៅ ប្រេងសាំង និងសន្និធិឥន្ធនៈឬស្តុកឥន្ធនៈ របស់សហរដ្ឋអាមេរិក បានធ្លាក់ចុះកាលពីសប្តាហ៍មុន ខណៈសកម្មភាពចម្រាញ់ និងតម្រូវការបានកើនឡើង៕