លោក Trump រំពឹងថា អាចសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន រួមទាំងអាវុធនុយក្លេអ៊ែរ

2025/10/23 04:44:42 pm        112

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃពុធ (២២ តុលា) ថា លោករំពឹងថានឹងអាចឈានដល់កិច្ចព្រមព្រៀងជាច្រើនជាមួយលោកប្រធានាធិបតីចិន Xi Jinping នៅពេលមេដឹកនាំទាំងពីរជួបគ្នានៅកូរ៉េខាងត្បូង សប្តាហ៍ក្រោយនេះ ដែលអាចមានដូចជា ការទិញសណ្តែកសៀងអាមេរិកឡើងវិញដោយទីក្រុងប៉េកាំង ពាណិជ្ជកម្ម និងដែនកំណត់អាវុធនុយក្លេអ៊ែរជាដើម។

ថ្លែងប្រាប់អ្នកយកព័ត៌មានក្នុងការិយាល័យប្រធានាធិបតី Oval Office លោក Trump បានលើកឡើងថា លោកក៏គ្រោងពិភាក្សាជាមួយចិន អំពីការទិញប្រេងរុស្ស៊ី និងវិធីសាស្រ្តបញ្ឈប់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ដែលឥឡូវនេះមានអាយុកាលច្រើនឆ្នាំមកហើយ។

ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយប្រធានអង្គការណាតូ លោក Mark Rutte — លោក Trump បានប្រាប់អ្នកយកព័ត៌មានថា "លោកគិតថាភាគីទាំងពីរនឹងធ្វើកិច្ចព្រមព្រៀងមួយបាន" ដោយបន្ថែមថា លោកជឿជាក់ថា លោក Xi បានផ្លាស់ប្តូរការគិតរួចទៅហើយលើសង្រ្គាមនៅអ៊ុយក្រែន ហើយនឹងទទួលយកការពិភាក្សាពីការបញ្ចប់សង្រ្គាមនេះ រួមទាំងរឿងពាណិជ្ជកម្មផងដែរ។

ប្រធានាធីបតីអាមេរិករូបនេះសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងមួយក៏អាចធ្វើទៅបានដែរ ស្តីពីអាវុធនុយក្លេអ៊ែរ ដោយសារភាគីរុស្ស៊ី បានលើកពីលទ្ធភាពនៃការបន្ធូរបន្ថយភាពតានតឹងអាវុធនុយក្លេអ៊ែរទ្វេភាគី ហើយចិន អាចត្រូវដាក់បញ្ចូលទៅក្នុងកិច្ចប្រឹងប្រែងនោះ។ គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំដែលបានគ្រោងទុករបស់លោក Trump-Xi នៅកូរ៉េខាងត្បូង នាសប្ដាហ៍ក្រោយនេះ នឹងក្លាយជាការជួបដោយផ្ទាល់លើកដំបូងជាមួយមេដឹកនាំចិន ក្នុងអំឡុងរដ្ឋបាលលើកទីពីររបស់លោក Trump៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        110
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        104
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        99

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm