មណ្ឌលព្យាបាល និងយកសំណាកកូវីដ-១៩ ចំនួន០៥ទីតាំង ក្នុងរាជធានីភ្នំពេញ បន្តសង្រ្គោះពលរដ្ឋ

2022/02/08 09:55:22 pm        591

ភ្នំពេញ៖ ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង ប្រាប់BTV ព័ត៌មាននាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២នេះថា មណ្ឌលព្យាបាលកូវីដ-១៩ របស់រដ្ឋចំនួន២ទីតាំង និងទីតាំងយកសំណាកចំនួន៣ទីតាំង ក្នុងរាជធានីភ្នំពេញ នៅបន្តដំណើរការយ៉ាងសកម្ម ក្នុងការសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋ។

ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង បានបន្តទៀតថា ជំងឺកូវីដ-១៩បច្ចុប្បន្ននេះ មិនថាតែនៅ​តាម​បណ្តាខេត្ត ​និងរាជធានីភ្នំពេញនោះទេ ​ទាំងករណីឆ្លង ​និងករណីស្លាប់ ​មានការធ្លាក់ចុះខ្លាំង។ ដូច្នេះមណ្ឌលព្យាបាលជំងឺកូវីដ-១៩ មួយចំនួនដែលជារបស់រដ្ឋ ត្រូវបានផ្អាក​ដំណើរ​ការដោយ​សារ​តែអ្នក​ជំងឺកូវីដ-១៩ ​មានចំនួនតិច​ ដូចជានៅមនី្ទរពេទ្យហ្លួងម៉ែ ​មណ្ឌលព្យាបាលកូវីដ-១៩​ ចាក់អង្រែ និង​អគារព្យាបាលជំងឺកូវីដ-១៩ នៅក្នុងមនី្ទរពេទ្យព្រះអង្គឌួង ​និងទីតាំងឯកជន ក៏បានប្រគល់ជូនម្ចាស់ដើមវិញអស់ហើយដែរ។

នៅសល់តែមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ស្តាតអូឡាំពិក និងទីតាំង​សម្រាប់យកសំណាកកូវីដ-១៩ ​មាននៅកោះពេជ្រ វិហារយេស៊ូគ្រឹះស្ទឹងមានជ័យ និងក្នុងមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង បានបញ្ជាក់ទៀតថា ការដែលប្រជាពលរដ្ឋបានចាក់វ៉ាក់សាំង​បង្កា​រជំងឺកូវីដ-១៩គ្រប់ដូសនេះ មានន័យថា​បងប្អូនប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់​ដូសមូលដ្ឋាន យ៉ាងហោចណាស់២-៣ដង ឬ៣ដូស។

ដូច្នេះក៏សូមអំពាវនាវដល់កុមារ យុវវ័យ ប្រជាពលរដ្ឋ ដល់វេណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មិនទាន់ចាក់វ៉ាក់សាំង ​និងអ្នកត្រូវចាក់វ៉ាក់សាំងដូសជំរុញ សូមអញ្ជើញទៅទទួលការចាក់វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា ​ត្រូវរស់នៅប្រកបដោយអនាម័យខ្ពស់ ​ត្រូវបន្តការពាក់ម៉ាស លាង​ដៃជាមួយអាកុល​ ជែល ឬសាប៊ូ ​រក្សាគម្លាតសុវត្ថិភាព ត្រូវអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់​របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត គឺ៣កុំ ៣ការពារ ឲ្យបានគ្រប់ៗគ្នា ៕ អត្ថបទ រដ្ឋា



អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»

2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm