សហរដ្ឋអាមេរិក បានបើកការវាយប្រហារដោយយោធាជាថ្មីលើទូកមួយគ្រឿងដែលចោទប្រកាន់ថា បានដឹកជញ្ជូនគ្រឿងញៀនដោយខុសច្បាប់ទូទាំងដែនទឹកអន្តរជាតិ សម្លាប់មនុស្ស២នាក់។ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានបញ្ជាក់អំពីការវាយប្រហារនេះ កាលពីថ្ងៃពុធ។

ការវាយប្រហារនៅសមុទ្រប៉ាស៊ីហ្វិក ដែលជាលើកទី៨ និងត្រូវគេដឹងថាលើកទី៩ដោយយោធាអាមេរិក លើទូកចោទប្រកាន់ពីបទរត់ពន្ធគ្រឿងញៀនចាប់តាំងពីខែកញ្ញាមក ទំនងជាក្លាយជាការពង្រីកយុទ្ធនាការយោធារបស់អាមេរិក ដោយការវាយប្រហារទាំង៧លើកកាលពីកន្លងទៅដាក់គោលដៅលើទូកនានានៅសមុទ្ធការ៉ាអ៊ីប។
ក្រុមមន្ត្រីនិយយាយថា មនុស្សសរុបយ៉ាងហោចណាស់៣៧នាក់ត្រូវបានសម្លាប់ ក្នុងការវាយប្រហារទាំង៩លើក។
លោក Hegseth បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា កាលពីម្សិលមិញ តាមការណែនាំរបស់ប្រធានាធិបតីលោក Trump ក្រសួងសង្រ្គាមបានបើកការវាយប្រហារលើទូកដែលកំពុងដំណើរការដោយអង្គការភេរវករ ដែលបានកំណត់ និងជួញដូរគ្រឿងញៀននៅសមុទ្រប៉ាស៊ីហ្វិកខាងកើត។
ការវាយប្រហារចុងក្រោយបំផុតបើកមុខថ្មីនៅក្នុងយុទ្ធនាការយោធាដែលកំពុងកើនឡើងរបស់ប្រធានាធិបតី Donald Trump ប្រឆាំងនឹងក្រុមជួញដូរនៅអាមេរិកឡាទីន ដោយជំរុញឱ្យមានការលើកឡើងជាសំណួរអំពីដែនកំណត់ និងភាពស្របច្បាប់នៃចំណាត់ការរបស់លោក៕

