អគ្គលេខាធិការណាតូ សាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក Trump ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន

2025/10/23 07:05:05 pm        117

អគ្គលេខាធិការសម្ព័ន្ធយោធាណាតូ លោក Mark Rutte បានសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ក្នុងការបញ្ចប់សង្រ្គាមរបស់រុស្ស៊ីជាមួយអ៊ុយក្រែន បន្ទាប់ពីជំនួបនៅសេតវិមានកាលពីថ្ងៃពុធ ទី២២ ខែតុលា។

លោក Rutte បាននិយាយទៅកាន់អ្នកសារព័ត៌មានថា មេដឹកនាំទាំងពីរបានផ្តោតសំខាន់ទៅលើរបៀបបញ្ចប់សង្រ្គាម និងរបៀបដែល NATO អាចគាំទ្រដល់ «ចក្ខុវិស័យនៃការបញ្ចប់សង្រ្គាម» របស់លោក Trump ។ លោក Rutte បាននិយាយបន្ថែមថា «ខ្ញុំគាំទ្រលោក Trump ទាំងស្រុង ហើយយើងនឹងមើលឃើញពីរបៀបដែលយើងអាចធ្វើបាន»។

លោក Trump កាលពីថ្ងៃពុធ បានដាក់ទណ្ឌកម្មទាក់ទងនឹងអ៊ុយក្រែនលើប្រទេសរុស្ស៊ីជាលើកដំបូងនៅក្នុងអាណត្តិទីពីររបស់លោក ដោយដាក់គោលដៅលើក្រុមហ៊ុនប្រេង Lukoil និង Rosneft ខណៈការខកចិត្តរបស់លោកកាន់តែខ្លាំងឡើងជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ជុំវិញសង្រ្គាមនេះ។ ការដាក់ទណ្ឌកម្ម គឺជាការផ្លាស់ប្តូរគោលនយោបាយដ៏សំខាន់មួយសម្រាប់លោក Trump ជាអ្នកដែលមិនបានដាក់ទណ្ឌកម្មលើរុស្ស៊ីជុំវិញសង្រ្គាម ហើយជំនួសមកវិញដោយពឹងផ្អែកលើវិធានការពាណិជ្ជកម្ម។ លោក Trump បានដាក់ការដំឡើងពន្ធបន្ថែម២៥% លើទំនិញពីប្រទេសឥណ្ឌា ក្នុងការសងសឹកចំពោះការទិញប្រេងរបស់រុស្ស៊ីដែលបានបញ្ចុះតម្លៃ។ បន្ទាប់ពីជាប់គាំងផ្នែកការទូតជាច្រើនខែ លោកPutin និងលោក Trump បាននិយាយកាលពីសប្តាហ៍មុន និងបានប្រកាសដោយមិននឹកស្មានដល់ថាមេដឹកនាំទាំងពីនឹងរៀបចំជំនួបកំពូលនៅក្នុងប្រទេសហុងគ្រី ដែលវិមានក្រឹមឡាំងបាននិយាយថាអាចប្រព្រឹត្តទៅក្នុងរយៈពេលពីរឬបីសប្តាហ៍ខាងមុខ។ ប៉ុន្តែបន្ទាប់ពីការសន្ទនាតាមទូរស័ព្ទកាលពីដើមសប្តាហ៍នេះរវាងអ្នកការទូតជាន់ខ្ពស់របស់ប្រទេសទាំងពីរ សេតវិមានបាននិយាយថា លោក Trump គ្មានផែនការជួបជាមួយលោកPutin «ក្នុងពេលឆាប់ៗខាងមុខនេះទេ»។ លោក Trump និយាយថា លោកមិនចង់ឱ្យមានជំនួបខ្ជះខ្ជាយពេលវេលាទេ ជាអ្វីដែលវិមានក្រឹមឡាំងបាននិយាយថាលោកPutin ក៏មានបំណងបញ្ចៀសផងដែរ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        179
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        166
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        166

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm