ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានទៅកាន់ប្រទេសស៊ុយអែតកាលពីថ្ងៃពុធ ទី២២ ខែតុលា ដើម្បីចុះហត្ថលេខាលើលិខិតនៃគោលបំណងដែលអាចមើលឃើញអ៊ុយក្រែនទិញយន្តហោះចម្បាំង Gripen ចំនួន ១៥០ គ្រឿង ខណៈមានឱកាសអង្គុយក្នុងយន្តហោះមួយគ្រឿង។

លោក Zelenskyy បានជួបនាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson សម្រាប់កិច្ចពិភាក្សានៅទីក្រុង Linkoping ភាគខាងត្បូងប្រទេសស៊ុយអែត និងបានធ្វើទស្សនកិច្ចនៅក្រុមហ៊ុន Saab ជាក្រុមហ៊ុនផលិតយន្តហោះចម្បាំង JAS 39 Gripen យន្តហោះស៊ើបការណ៍GlobalEye ប្រព័ន្ធមីស៊ីល អាវុធវាយលុកថ្មើរជើងប្រឆាំងរថក្រោះ និងយុទ្ធោបករណ៍ផ្សេងទៀត។

Gripen ជាយន្តហោះចម្បាំងល្បឿនលឿនជាងសំឡេងម៉ាស៊ីនមួយ ប្រភេទស្រាលជំនាន់ទីបួន។ វាគឺជាយន្តហោះចម្បាំងពហុមុខងារ ត្រូវបានរចនាឡើងសម្រាប់បេសកកម្ម ដូចជាការប្រយុទ្ធនៅដែនអាកាស ការទម្លាក់គ្រាប់បែកពីលើអាកាស និងការឈ្លបយកការណ៍។
លោក Zelenskyy បាននិយាយថា អ៊ុយក្រែនមានបំណងទទួលនិងចាប់ផ្តើមប្រើប្រាស់យន្តហោះចម្បាំងស៊ុយអែត Gripen នៅឆ្នាំក្រោយ។
លោក Kristersson បាននិយាយថា មិនទាន់មានការសម្រេចចិត្តអ្វីនៅឡើយទេ ប៉ុន្តែបានប៉ាន់ស្មានថា ការផលិត និងការដឹកជញ្ជូនយន្តហោះថ្មីដំបូងអាចចំណាយពេល៣ឆ្នាំ។