ប្រមុខអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធថា ប្រព័ន្ធពាណិជ្ជកម្មពិភពលោកកំពុងមានបញ្ហាប្រឈមធំៗដោយសារតែការដំឡើងពន្ធ ដោយប្រទេសកំពុងអភិវឌ្ឍន៍រងផលប៉ះពាល់ខ្លាំងបំផុត។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្លែងទៅកាន់ក្រុមប្រតិភូនៅក្នុងសន្និសីទពាណិជ្ជកម្មនិងអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដោយគូសបញ្ជាក់ពីការព្រួយបារម្ភអំពីសង្គ្រាមពាណិជ្ជកម្ម និងការកើនឡើងនៃរបាំងពាណិជ្ជកម្មថា «ប្រព័ន្ធពាណិជ្ជកម្មផ្អែកលើច្បាប់មានហានិភ័យនៃការធ្លាក់ចេញពីផ្លូវ»។

ការសម្រេចការដំឡើងពន្ធរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ចាប់តាំងពីលោកចូលកាន់តំណែងក្នុងខែមករា បានធ្វើឱ្យទីផ្សារហិរញ្ញវត្ថុមានភាពរង្គោះរង្គើរ និងបានបញ្ជូនរលកនៃភាពមិនច្បាស់លាស់តាមរយៈសេដ្ឋកិច្ចពិភពលោក។ កាលពីថ្ងៃទី៧ ខែសីហា លោក Trump បានដាក់ការដំឡើងពន្ធកាន់តែខ្ពស់លើការនាំចូលពីប្រទេសរាប់សិប ដោយទុកឱ្យដៃគូពាណិជ្ជកម្មសំខាន់ៗដូចជា ប្រទេសស្វីស ប្រេស៊ីល និងឥណ្ឌា ប្រជែងគ្នាដើម្បីទទួលបានកិច្ចព្រមព្រៀងដ៏ប្រសើរ។

លោក Guterres និយាយថា «ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ស្ថិតក្នុងភាពវឹកវរ ហើយរបាំងពាណិជ្ជកម្មកំពុងកើនឡើង ដោយប្រទេសអភិវឌ្ឍន៍តិចតួចមួយចំនួនប្រឈមការដំឡើងពន្ធ៤០% »។
កាលពីដើមខែនេះ អង្គការពាណិជ្ជកម្មពិភពលោកបានទម្លាក់ការព្យាកររបស់ខ្លួននៅឆ្នាំ២០២៦ យ៉ាងច្រើនសម្រាប់កំណើនទំហំពាណិជ្ជកម្មទំនិញសកលមកត្រឹម ០,៥% ដោយលើកឡើងពីផលប៉ះពាលដែលពន្យារពេលត្រូវបានរំពឹងទុកនៃការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក។