ជំរំឆ្មាំជាតិមួយកន្លែងនៅជិតទីក្រុង Portland រដ្ឋ Oregon មានភាពស្ងប់ស្ងាត់ រយៈពេលត្រឹមតែពីរថ្ងៃបន្ទាប់ពីតុលាការឧទ្ធរណ៍សហរដ្ឋអាមេរិកបានចេញសម្រេចថា លោក Donald Trump អាចបញ្ជូនទាហានឆ្មាំជាតិទៅកាន់ទីក្រុងនេះ។
គណៈកម្មការក្រុមចៅក្រមបីរូបនៃតុលាកាតំបន់ររបស់សហរដ្ឋអាមេរិក កាលពីថ្ងៃច័ន្ទ ទី២០ ខែតុលា បានផ្តល់សំណើរបស់ក្រសួងយុត្តិធម៌ឱ្យផ្អាកសេចក្តីបង្គាប់របស់ចៅក្រមដែលបានរារាំងការដាក់ពង្រាយ ខណៈបញ្ហាប្រឈមផ្លូវច្បាប់នានាចំពោះចំណាត់ការរបស់លោក Trump លែងមានទៀតហើយ។ តុលាការបាននិយាយថា ការបញ្ជូនកងឆ្មាំជាតិ គឺជាការឆ្លើយតបដ៏សមស្របចំពោះក្រុមបាតុករ ដែលបានបំផ្លាញអគារសហព័ន្ធ និងគំរាមកំហែងដល់មន្ត្រីអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយសហរដ្ឋអាមេរិក(ICE) ។
រហូតមកដល់ពេលនេះនៅមិនទាន់មានការកំណត់ពេលវេលាជាក់លាក់ ឬការប្រកាសសម្រាប់ការដាក់ពង្រាយកងឆ្មាំជាតិទៅកាន់ទីក្រុងនេះនៅឡើយ។ លោក Trump កាលពីថ្ងៃទី២៧ ខែកញ្ញា បានបញ្ជាឱ្យទាហានឆ្មាំជាតិចំនួន២០០នាក់ទៅកាន់ទីក្រុង Portland ដោយបន្តការប្រើប្រាស់បុគ្គលិកយោធាដែលមិនធ្លាប់មានពីមុនមករបស់រដ្ឋបាលលោកTrump នៅក្នុងទីក្រុងនានារបស់សហរដ្ឋអាមេរិកដើម្បីបង្ក្រាបការតវ៉ា និងជំរុញការអនុវត្តច្បាប់អន្តោប្រវេសន៍ក្នុងស្រុក។