អ្នកជំនាញ៖ ទោះបីកម្ពុជាមានជម្លោះជាមួយថៃ ប៉ុន្ដែការធ្វើពាណិជ្ជកម្ម​អន្តរជាតិ​បន្តមាន​កំណើន​ខ្ពស់

2025/10/23 10:40:25 pm        1.3 K

ឯកឧត្តម សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូនៅកម្ពុជា បានមើលឃើញថា​ទោះ​បី​ប្រទេស​កម្ពុជា​មាន​ជម្លោះ​​ព្រំដែនជាមួយថៃមួយរយៈពេលកន្លងមកនេះ ក៏ការ​ធ្វើ​ពាណិជ្ជកម្ម​ជា​អន្តរជាតិ​របស់​កម្ពុជា​ជាមួយបណ្តាប្រទេសដៃគូផ្សេងៗ នៅតែបន្តមានកំណើនខ្ពស់ ខណៈ​ដែល​ប្រទេស​ថៃ​បាន​កំពុង​បាត់​បង់នូវសេដ្ឋកិច្ចរបស់ខ្លួនជាមួយបណ្តាប្រទេសផ្សេងៗ ជាពិសេសការធ្វើពាណិជ្ជ កម្ម​ជាមួយកម្ពុជា។

ឯកឧត្តមបានលើកឡើងថា ការបាត់បង់ដៃគូពាណិជ្ជកម្មរបស់​ភាគីថៃ​នេះ​ដោយសារ​ប្រទេស​ថៃ​មាន​បញ្ហា​ផ្ទៃ​ក្នុង ជាពិសេសរវាងរដ្ឋ និងវិស័យឯកជន និងការបង្ករជម្លោះ​ឥត​ឈប់​ឈរ​ជាមួយ​ប្រទេស​ជិត​ខាង​ដូចកម្ពុជាជាដើមបានធ្វើឱ្យបាត់បង់នូវទំនុកចិត្តដល់វិនិយោគិនជាតិ និង​អន្តរជាតិ​នៅ​ក្នុង​ប្រទេសរបស់ខ្លួន។

ទាក់ទងនឹងការធ្វើពាណិជ្ជកម្មជាអន្តរជាតិរបស់កម្ពុជានេះ លោកបណ្ឌិត ហុង វណ្ណៈ ជំនាញ​សេដ្ឋកិច្ច​វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរាជបណ្ឌិតសភាកម្ពុជា លើកឡើងថា តាមរយៈ​ការ​ចុះ​ហត្ថ​លេខា​កិច្ច​ព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នៅក្នុងកិច្ចប្រជុំលើកទី៤៧ និងកិច្ចប្រជុំកំពូល​ពាក់​ព័ន្ធ​នៅ​ប្រទេសម៉ាឡេស៊ី ដែលប្រព្រឹត្តិទៅនៅថ្ងៃទី២៥-២៨ ខែតុលាខាងមុខនេះ ក្រោមអធិបតី​ភាព​វត្ត​មាន ឯកឧត្តមប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ស្ថានភាពវិវាទព្រំដែនកម្ពុជា-ថៃ និង​មាន​ភាព​ប្រសើរឡើង ប៉ុន្ដែទំនាក់ទំនងពាណិជ្ជកម្មនៅមិនទាន់អាចល្អឡើងវិញនោះទេ។

បើ​តាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ការធ្វើពាណិជ្ជ​កម្ម​អន្តរជាតិ​របស់​កម្ពុជា​រយៈ​ពេល៩ ខែឆ្នាំ២០២៥នេះមានទំហំទឹកប្រាក់សរុបប្រមាណជិត ៤៨ ពាន់​លាន​ដុល្លារ​អាមេរិក កើនឡើងជាង៦ពាន់លានដុល្លារស្មើ១៦% បើប្រៀបធៀបនឹងរយៈពេល៩ខែឆ្នាំ២០២៤ ក្នុង​នោះកម្ពុជាបាននាំចេញទំនិញមានទឹកប្រាក់ជាង ២៣ ពាន់លានដុល្លារ កើនឡើង ១៥% ខណៈ​ការនាំចូល មានទឹកប្រាក់ជាង ២៤ ពាន់លានដុល្លារអាម៉េរិក កើន ១៦% បើប្រៀប ធៀប​នឹង​រយៈ​ពេលដូចឆ្នាំ២០២៤៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm