EU ប្រឹងប្រែងគាំទ្រអ៊ុយក្រែន ខណៈលោក Trump ជំរុញកិច្ចប្រឹងប្រែងសន្តិភាពជាមួយរុស្ស៊ី

2025/10/23 10:44:35 pm        87

មេដឹកនាំសហភាពអឺរ៉ុប (EU) នៅថ្ងៃព្រហស្បតិ៍ (ទី២៣ ខែតុលា) នេះ នឹងទំនងជាអាចបើកភ្លើងខៀវដល់លទ្ធភាពផ្ដល់ប្រាក់កម្ចីថ្មីដ៏ច្រើនសន្ធឹកសន្ធាប់ដល់អ៊ុយក្រែន ដោយប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្ក ជាការប៉ុនប៉ងជួយជំរុញដល់ការគាំទ្រទីក្រុងគីវ នៅពេលដែលកិច្ចប្រឹងប្រែងសន្តិភាពជាមួយទីក្រុងមូស្គូរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ហាក់មិនទៅមុខ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នឹងចូលរួមកិច្ចប្រជុំកំពូលមេដឹកនាំនៃប្រទេសសមាជិកទាំង ២៧ របស់ EU នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក មុនពេលធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍្រ ប្រទេសអង់គ្លេស នៅថ្ងៃសុក្រ ខណៈដែលអឺរ៉ុបកំពុងប្រឹងប្រែងពង្រឹងការគាំទ្រ បន្ទាប់ពីលោក Trump បានលុបចោលគម្រោងមានជំនួបកំពូលជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅទីក្រុង Budapest ប្រទេសហុងគ្រី។

លោក Zelenskyy និងក្រុមអ្នកគាំទ្រសំខាន់ៗរបស់លោក កំពុងប្រឹងប្រែងទាញយកផលពីការទាមទាររបស់លោក Trump ដែលចង់ឲ្យរុស្ស៊ី និងអ៊ុយក្រែនបញ្ឈប់ការប្រយុទ្ធគ្នា ត្រឹមតំបន់ជួរមុខបច្ចុប្បន្ន ហើយប្តូរការទទួលខុសត្រូវពីទីក្រុងគីវ ទៅទីក្រុងមូស្គូវិញ ក្នុងការធ្វើសម្បទាន។

ក្ដីសង្ឃឹម ដែលថា Trump អាចចាត់វិធានការប្រឆាំងលោក Putin បានកើនឡើង កាលពីថ្ងៃពុធ នៅពេលដែលរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បាននិយាយថា ទីក្រុងវ៉ាស៊ីនតោននឹងបង្ហាញ «វិធានការយ៉ាងខ្លាំងក្លា» នៅក្នុងការដាក់ទណ្ឌកម្មលើរុស្ស៊ី ហើយបានចោទប្រកាន់មេដឹកនាំរុស្ស៊ីថា មិន «ស្មោះត្រង់ និងមិននិយាយឲ្យបានច្បាស់» នៅក្នុងកិច្ចពិភាក្សា។

ខណៈពេលដែលកិច្ចពិភាក្សា នៅក្នុងរដ្ឋធានីរបស់ចក្រភពអង់គ្លេស មើលទៅនឹងផ្តោតបន្ថែមទៀត លើវិធានការពាក់ព័ន្ធមិនអាចទាយទុកបានរបស់មេដឹកនាំអាមេរិកនោះ កិច្ចប្រជុំកំពូល នៅទីក្រុងប្រ៊ុចសែល នឹងផ្តោតជាសំខាន់ លើវិធីបន្តផ្តល់មូលនិធិដល់អ៊ុយក្រែន និងដាក់សម្ពាធបន្ថែមទៀតលើទីក្រុងមូស្គូ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm