លេខាធិការគណៈកម្មការកិច្ចការបរទេសរដ្ឋសភាចូលរួមកិច្ចប្រជុំពាក់ព័ន្ធចំនួនបីក្នុងមហាសន្និបាតសហភាពអន្តរសភា IPU លើកទី១៥១ នៅក្រុងហ្សឺណែវ

2025/10/23 11:09:17 pm        1.2 K

ឯកឧត្តម ទី សុគន្ធ លេខាធិការគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និង​ព័ត៌មាន​នៃ​រដ្ឋសភា នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញចូលរួម កិច្ចប្រជុំ​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍ស្ដីពីការអភិវឌ្ឍប្រកប​ដោយចីរភា​ព​នៃមហាសន្និបាត​សហភាព​អន្តរសភា​លើក​ទី១៥១ (151st IPU Assembly) នាទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ឯកឧត្តម បានធ្វើបទអន្តរាគមន៍ ២ លើក ក្នុងប្រធានបទទី១ អំពី"ផល​ប៉ះពាល់​នៃ​ការ​កើន​កំដៅ​លើផែ​ន​ដី៖ ការអំពាវនាវរបស់សភាដើម្បីការពារជនងាយរងគ្រោះ"។

ក្នុងបទអន្តរាគមន៍នោះ ឯកឧត្តម ទី សុគន្ធ បានបញ្ជាក់ថា កម្ពុជាស្ថិត​នៅ​ជួរ​មុខ​នៃការប្រែប្រួលអាកាសធាតុ ហើយសភាកម្ពុជាទទួលស្គាល់តួនាទីដ៏សំខាន់ក្នុងការជំរុញនូវយុត្តិធម៌អាកាសធាតុ និងការពារសិទ្ធិប្រជាពលរដ្ឋដែលងាយរងគ្រោះ។ សកម្មភាពសភារបស់យើងរួមមាន ការរួមបញ្ចូលភាពធន់នឹងអាកាសធាតុទៅក្នុងច្បាប់របស់ប្រទេស ការគាំទ្រនូវការធ្វើបច្ចុប្បន្នភាពរបស់កម្ពុជាក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីសម្រេចបានគោលបំណងអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ រៀបចំយន្តការហិរញ្ញប្បទានអាកាសធាតុ និងធានាឱ្យមានការចូលរួមពីសាធារណជន។ 

ចំណែកនៅក្នុងបទអន្តរាគមន៍មួយទៀត របស់ ឯកឧត្តម ទី សុគន្ធ គឺនៅក្នុងកិច្ចប្រជុំ ស្តីពីការត្រៀមរៀបចំកិច្ចប្រជុំសភានៅ COP30 - ប្រេស៊ីល នាពេលខាងមុខ។ កិច្ចប្រជុំនេះ បានសង្កត់ធ្ងន់លើការផ្តល់អាទិភាពដល់សំឡេងរបស់ប្រទេសដែលងាយរងគ្រោះ និងមានការអភិវឌ្ឍតិចតួច (LDCs) ។ កិច្ចប្រជុំបានអំពាវនាវឱ្យមានយន្តការហិរញ្ញវត្ថុអាកាសធាតុរឹងមាំជាងមុន ការលើកឡើងពីតួនាទីរបស់សភាក្នុងការត្រួតពិនិត្យការរួមចំណែករបស់ (NDCs) និងលើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរទស្សនៈរវាងយុវជន និងសង្គមស៊ីវិលជាដើម។

នៅរសៀលថ្ងៃដដែល ឯកឧត្តម លេខាធិការគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា ក៏បានចូលរួមពិនិត្យក្នុងការបោះឆ្នោតនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ស្ដីពីលិទ្ធប្រជាធិបតេយ្យ និងសិទ្ធមនុស្ស នៃមហាសន្និបាតសហភាពអន្តរសភាលើកទី១៥១ (151st IPU Assembly)ផងដែរ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm