លោក Trump និងមេដឹកនាំកូឡុំប៊ី គំរាមគ្នាទៅវិញទៅមក ខណៈអាមេរិកវាយប្រហារទូក នៅប៉ាស៊ីហ្វិក

2025/10/23 11:54:51 pm        90

លោកប្រធានាធិបតី Donald Trump និងសមភាគីកូឡុំប៊ី លោក Gustavo Petro បានធ្វើការគំរាមកំហែងយ៉ាងខឹងសម្បាដាក់គ្នាទៅវិញទៅមក កាលពីថ្ងៃពុធ (ទី២២ ខែតុលា) ខណៈដែលសហរដ្ឋអាមេរិកបានប្រកាសពីការវាយប្រហារលើទូកសង្ស័យរត់ពន្ធគ្រឿងញៀនចំនួន ២គ្រឿង នៅមហាសមុទ្រប៉ាស៊ីហ្វិកដែលបានបណ្តាលឲ្យមនុស្ស ៥នាក់ បាត់បង់ជីវិត។

លោក Trump បានដាក់ឈ្មោះលោក Petro ថា ជា «ជនទុច្ចរិច» ហើយបានលើកឡើងថា លោកគឺជាអ្នកជួញដូរគ្រឿងញៀនដែលនាំឲ្យប្រទេសរបស់លោកត្រូវវិនាស ដោយជំរុញឲ្យមេដឹកនាំឆ្វេងនិយមប្ដេជ្ញាថា «នឹងការពារខ្លួនដោយផ្លូវច្បាប់ដោយមេធាវីអាមេរិក»។

ជាមួយគ្នានេះ លោកប្រធានាធិបតីអាមេរិក ក៏បានបញ្ជាក់ផងដែរថា ការផ្ដល់ជំនួយផ្នែកយោធាដ៏សំខាន់ដល់ទីក្រុង Bogota ត្រូវបានកាត់បន្ថយ ហើយបានព្រមាន លោក Petro ដែលជាអ្នករិះគន់យ៉ាងខ្លាំងចំពោះការវាយប្រហារនេះ ឲ្យ «ប្រយ័ត្នប្រយែង» ខណៈដែលរដ្ឋមន្ត្រីការបរទេស លោក Marco Rubio បានហៅមេដឹកនាំកូឡុំប៊ីថា «មនុស្សឥតវិចារណញ្ញាណ»។

ទន្ទឹមនឹងនេះ តាមរយៈការបង្ហោះលើបណ្ដាញសង្គមដែលបង្ហាញពីនាវាកំពុងត្រូវបានឆាបឆេះដោយអណ្តាតភ្លើង រដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth បានប្រកាសពីការវាយប្រហារលើទូក ២គ្រឿង នៅប៉ាស៊ីហ្វិក ដោយ ១គ្រឿង នៅថ្ងៃពុធ និង ១ទៀតនៅមួយថ្ងៃមុននោះ។

គួរបញ្ជាក់ថា ភាពតានតឹងក្នុងតំបន់បានផ្ទុះឡើង ដោយប្រទេសកូឡុំប៊ីបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួន ប្រចាំទីក្រុងវ៉ាស៊ីនតោន ហើយវ៉េណេស៊ុយអេឡា បានចោទប្រកាន់សហរដ្ឋអាមេរិកពីបទរៀបចំផែនការផ្តួលរំលំប្រធានាធិបតីលោក Nicolas Maduro ដែលបាននិយាយកាលពីថ្ងៃពុធថា ប្រទេសរបស់លោកមានមីស៊ីលបាញ់ពីដីទៅអាកាសរបស់រុស្ស៊ីចំនួន ៥.០០០គ្រាប់ ដើម្បីទប់ទល់នឹងកងកម្លាំងសហរដ្ឋអាមេរិក ដែលកំពុងដាក់ពង្រាយនៅតំបន់ការ៉ាអ៊ីព ជាកិច្ចប្រឹងប្រឹងដែលទីក្រុងវ៉ាស៊ីនតោនប្រាប់ថា ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        131
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        124
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm