ការក្លាយជាសមាជិកអាស៊ានរបស់ទីម័រខាងកើត ជាជោគជ័យសម្រាប់ប្រទេសក្មេងខ្ចីជាងគេ នៅអាស៊ី

2025/10/24 12:01:49 am        69

ប្រទេសដែលក្មេងខ្ចីជាងគេ នៅអាស៊ី គឺទីម័រខាងកើត ឬទីម័រលេស្ដេរ នឹងសម្រេចបាននូវក្តីសុបិនដ៏យូរជាច្រើនទស្សវត្សរ៍ នៅពេលដែលខ្លួនក្លាយជាសមាជិកទី១១ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន (ASEAN) នៅចុងសប្តាហ៍នេះ ជាអ្វីដែលអ្នកវិភាគលើកឡើងថា ជាជោគជ័យផ្នែកនយោបាយ ទោះបីជាផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច នៅតែត្រូវបានគេមើលឃើញថា មិនមានភាពច្បាស់លាស់ក៏ដោយ។

ទីម័រខាងកើត ដែលជាប្រទេសក្រីក្របំផុត នៅតំបន់អាស៊ីអាគ្នេយ៍ និងធំជាងប្រទេសកាតាបន្តិចនោះ បានដាក់ពាក្យចូលរួមជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលមានសមាជិក ១០ប្រទេស ក្នុងឆ្នាំ២០១១ ហើយត្រូវបានផ្តល់ឋានៈជាអ្នកសង្កេតការណ៍ នៅឆ្នាំ២០២២។

ប្រទេសដែលមានប្រជាជន ១,៤លាននាក់នេះ បានទទួលបានឯករាជ្យនៅឆ្នាំ២០០២ ពីប្រទេសជិតខាងឥណ្ឌូនេស៊ី បន្ទាប់ពីមានការបោះឆ្នោតប្រជាមតិឆ្នាំ១៩៩៩ ដែលត្រួតពិនិត្យមើលខុសត្រូវដោយអង្គការសហប្រជាជាតិ (UN) ហើយមានព្រំប្រទល់ជាប់នឹងខេត្ត East Nusa Tenggara របស់ឥណ្ឌូនេស៊ី។

បុគ្គល ២រូប ក្នុងចំណោមវីរបុរសទាមទារឯករាជ្យរបស់ប្រទេស ឥឡូវនេះ បានដឹកនាំប្រទេស គឺលោកប្រធានាធិបតី Jose Ramos-Horta ដែលបានឈ្នះរង្វាន់ណូបែលសន្តិភាព ក្នុងឆ្នាំ១៩៩៦ សម្រាប់ការប្រឹងប្រែងរបស់លោក និងលោកនាយករដ្ឋមន្ត្រី Xanana Gusmao។

ជាច្រើនទស្សវត្សរ៍បន្ទាប់ពីលោក Ramos-Horta បានលើកឡើងពីគំនិតនៃការចូលរួមជាមួយអាស៊ាន ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ នៅពេលដែលទីម័រខាងកើតនៅតែស្ថិតក្រោមអាណានិគមរបស់ព័រទុយហ្គាល់ ប្រទេសនេះនឹងត្រូវបានក្លាយជាសមាជិកផ្លូវការ នៅក្នុងកិច្ចប្រជុំកំពូលនៃបណ្ដាមេដឹកនាំប្រទេស នៅតំបន់អាស៊ាន នាថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា ដែលម៉ាឡេស៊ីធ្វើជាប្រធាន។

ទីម័រខាងកើតកំពុងព្យាយាមធ្វើពិពិធកម្មសេដ្ឋកិច្ចជិត ២ពាន់លានដុល្លារអាមេរិករបស់ខ្លួន ឲ្យងាកចេញពីការពឹងផ្អែកខ្លាំងលើធានធានបម្រុងប្រេង និងឧស្ម័នដែលកំពុងថមថយបរិមាណ។ បណ្ដាអ្នកវិភាគលើកឡើងថា ការចូលជាសមាជិកអាស៊ាននេះ នឹងផ្តល់អត្ថប្រយោជន៍ដល់សមាជិកថ្មីបំផុតរបស់សមាគមនេះ ប៉ុន្តែពួកគេបារម្ភថា តើប្រទេសនេះនឹងទទួលបានផលប្រយោជន៍យ៉ាងដូចម្ដេច ក្នុងនាមជាប្រទេសមានសេដ្ឋកិច្ចតូចបំផុតរបស់ប្លុក៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm