កម្ពុជា បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង

2025/10/24 12:02:10 am        358

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំង និងបង្ក្រាប ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការជួញដូរមនុស្ស និងបទល្មើសតាម ប្រព័ន្ធបច្ចេកវិទ្យាផ្សេងទៀត ដែលគំរាមកំហែងដល់សុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងសុខុមាលភាពបុគ្គល។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥នេះ។ 

តាមសេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើនក្នុងការបង្ក្រាបបណ្តាញឧក្រិដ្ឋជន និងនាំខ្លួនជនល្មើសមកផ្តន្ទាទោស។ ការទទួលស្គាល់ភាពស្មុគស្មាញនៃបញ្ហាប្រឈមឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាបច្ចុប្បន្ន កំពុងរីករាលដាលកាន់តែខ្លាំងឡើងដោយឆ្លងកាត់ព្រំដែនប្រទេស ហើយប្រើប្រាស់បច្ចេកវិទ្យាកាន់តែទំនើប។ បណ្តាញឧក្រិដ្ឋកម្មទាំងនោះធ្វើប្រតិបត្តិការឆ្លងដែន សមត្ថកិច្ចផ្សេងគ្នាជាច្រើន ប្រើប្រាស់សារទាក់ទងសម្ងាត់ (តាមរយៈកូដនីយកម្ម) រូបិយប័ណ្ណឌីជីថល និងខ្សែសង្វាក់ជ្រើសរើសពលកម្មឆ្លងប្រទេស ដែលធ្វើអោយពិបាកបែងចែកពីភាពខុសគ្នារវាងជនរងគ្រោះ និងជនប្រព្រឹត្តបទល្មើស។ បុគ្គលជាច្រើនរូបដែលជាប់នៅក្នុងទីតាំងឆបោក គឺជាជនរងគ្រោះនៃអំពើជួញដូរ និងការ បង្ខិតបង្ខំ។

កម្ពុជាសង្កត់ធ្ងន់លើសារៈសំខាន់នៃការបែងចែកអោយដាច់រវាងជនរងគ្រោះពិតប្រាកដ និងឧក្រិដ្ឋជន ដោយធានាថា វិធានការឆ្លើយតបនានា មានលក្ខណៈមនុស្សធម៌ សមាមាត្រ និងយុត្តិធម៌។ កម្ពុជាបានគូសបញ្ជាក់ផងដែរថា ព័ត៌មានបំផ្លើសឬបំភ័ន្តអាចបង្កអោយមានការមាក់ងាយយ៉ាងអយុត្តិធម៌ទៅលើពលក និងអ្នកចំណាកស្រុកធ្វើការងារ។ ហេតុដូចនេះកម្ពុជាសូមអំពាវនាវឱ្យមានការផ្សព្វផ្សាយព័ត៌មានប្រកបដោយការទទួលខុសត្រូវ និងភាពពិតប្រាកដ ដែលគាំទ្រដល់ការអនុវត្តច្បាប់ ហើយការពារជនដែលងាយរងារគ្រោះ។ 

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា វិធានការកំពុងអនុវត្ត និងលទ្ធផលជាក់ស្តែងក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ កម្ពុជាបានបង្កើនប្រតិបត្តិការទូទាំងប្រទេសដើម្បីកំណត់មុខសញ្ញា ស៊ើបអង្កេត និងបង្ក្រាបបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ កិច្ចខិតខំប្រឹងប្រែងទាំងនេះរួមមាន៖

- ការពង្រឹង និងអនុវត្តច្បាប់ប្រឆាំងនឹងការជួញដូរ ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ការឆបោក និងការ សំអាតប្រាក់ ព្រមទាំងការធ្វើបច្ចុប្បន្នកម្មលើបទប្បញ្ញត្តិស្តីពីភស្តុតាងឌីជីថល និងការស្វែងរកទ្រព្យ សម្បត្តិ។ បង្កើនការសម្របសម្រួលអន្តរស្ថាប័នក្នុងចំណោមអាជ្ញាធរមានសមត្ថកិច្ច។

- អនុវត្តការត្រួតពិនិត្យគោលដៅ ចុះឆែកឆេរ និងចាប់ខ្លួនមេខ្លោង និងអ្នកសមគំនិត ព្រមទាំងរឹបអូស ទ្រព្យសម្បត្តិឧក្រិដ្ឋកម្ម ដូចជាសាច់ប្រាក់ រូបិយបណ្ណគ្រីបតូ យានយន្ត និងអចលនទ្រព្យ។

- ពង្រីកបណ្តាញទូរស័ព្ទទាន់ហេតុការណ៍២៤ម៉ោង/ថ្ងៃ និង៧ថ្ងៃ/សប្តាហ៍ និងទីជំរកបណ្តោះអាសន្ន ផ្តល់ជំនួយផ្នែកផ្លូវចិត្ត វេជ្ជសាស្ត្រ និងផ្លូវច្បាប់ដល់ជនរងគ្រោះ និងធានាការមិនដាក់ទោសទណ្ឌទៅ លើជនរងគ្រោះដែលត្រូវបានគេបង្ខិតបង្ខំ។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលបានពង្រឹងបន្ថែមទៀតនូវក្របខណ្ឌច្បាប់ និងស្ថាប័នរបស់ខ្លួន ពង្រឹងការសម្របសម្រួល អន្តរស្ថាប័ន និងបានធ្វើបច្ចុប្បន្នកម្មលើច្បាប់ស្តីពីឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ការប្រឆាំងការសំអាតប្រាក់ និងការជួញដូរមនុស្ស។ រាជរដ្ឋាភិបាលកំពុងអនុវត្តវិធានការទប់ស្កាត់កាន់តែខ្លាំងក្លាចំពោះឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា រួមទាំងយន្តការសម្របសម្រួលអន្តរក្រសួងថ្មី ការពង្រឹងការឃ្លាំមើលតាមប្រព័ន្ធឌីជីថល និងការផ្អាកដំណើរការ គេហទំព័រ និងអាជ្ញាប័ណ្ណអាជីវកម្មដែលពាក់ព័ន្ធនឹងប្រតិបត្តិការខុសច្បាប់។

រាជរដ្ឋាភិបាល ក៏បានចាត់វិធានការរដ្ឋបាលយ៉ាងម៉ឺងម៉ាត់ រួមទាំងការដកហូតអាជ្ញាប័ណ្ណអាជីវកម្មចំនួន ១២០ ការផ្អាកគេហទំព័រទាក់ទងនឹងល្បែងជាង១ពាន់ និងការបង្កកគណនីធនាគារខុសច្បាប់ដែលភ្ជាប់ទៅ នឹងផែនការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថានទូតបរទេស បានជួយ សម្រួលដល់ការកំណត់អត្តសញ្ញាណ និងការធ្វើមាតុភូមិនិវត្តន៍ជនរងគ្រោះ ក៏ដូចជាការផ្លាស់ប្តូរព័ត៌មាន សម្ងាត់អំពីក្រុមប្រព្រឹត្តឧក្រិដ្ឋតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងតំបន់ផងដែរ។

ភ្នាក់ងារអនុវត្តច្បាប់របស់កម្ពុជា បានធ្វើប្រតិបត្តិការតាមគោលដៅជាច្រើននៅទូទាំងប្រទេស។ ប្រតិបត្តិការទាំងនោះ បានឈានទៅដល់ការបិទទីតាំងខុសច្បាប់ជាច្រើនកន្លែង ការចាប់ខ្លួនជនសង្ស័យរយនាក់ និងការជួយសង្គ្រោះ និងការពារជនរងគ្រោះកម្ពុជា និងបរទេសពីការកេងប្រវ័ញ្ជាតាមប្រព័ន្ធបច្ចេកវិទ្យា។

បើតាមសេចក្តីថ្លែងការណ៍ បានអះអាងថា សម្រាប់ពេលអនាគត កម្ពុជាកំពុងរៀបចំបង្កើតក្រុមការងារបង្ក្រាបឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ថ្នាក់ជាតិ បង្កើនសមត្ថភាពធ្វើកោសល្យវិច្ច័យឌីជីថល និងបន្តសហការជាមួយដៃគូទាំងអស់ ដើម្បីពង្រឹង ក្របខ័ណ្ឌការអនុវត្តច្បាប់ឆ្លងព្រំដែន និងអភិបាលកិច្ចនៃប្រព័ន្ធបច្ចេកវិទ្យា។ លទ្ធផលទាំងនេះ បញ្ជាក់ពីការ ប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាក្នុងការលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ការពារសុចរិតភាពនៃ ប្រព័ន្ធឌីជីថល និងលើកកម្ពស់បណ្តាញបច្ចេកវិទ្យាក្នុងតំបន់ដែលមានសុវត្ថិភាពជាងមុន។

ចំណែក ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជាបាននិងកំពុងបន្តធ្វើការងារយ៉ាងជិតស្និទ្ធជាមួយដៃគូក្នុងតំបន់ និងលើឆាកអន្តរជាតិ រួមទាំង សាធារណរដ្ឋកូរ៉េ ប្រទេសចិន និងរដ្ឋសមាជិកអាស៊ាន តាមរយៈការស៊ើបអង្កេតរួមគ្នា ការចែករំលែកព័ត៌មាន សម្ងាត់ និងការផ្តល់ជំនួយផ្នែកច្បាប់ទៅវិញទៅមក។ ភាពជាដៃគូទាំងអស់នេះ នាំអោយសម្រេច នូវលទ្ធផល ជាក់ស្តែងជាច្រើន ដូចជាការទប់ស្កាត់ចំពោះក្រុមប្រតិបត្តិការឆបោកធំៗ ការកាត់ទោសក្រុមឧក្រិដ្ឋជនដែល មានបណ្តាញចាត់តាំង រួមទាំងការបញ្ជូនជនរងគ្រោះបរទេសត្រឡប់ទៅមាតុប្រទេសរបស់ពួកគេវិញ។

ទន្ទឹមនេះកម្ពុជាសូមទទូចដល់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ និងភាគីពាក់ព័ន្ធទាំងអស់ មេត្តាធានាបាន នូវការរាយការណ៍ទាំងឡាយប្រកបដោយសុក្រឹតភាព យុត្តិធម៌ និងផ្អែកលើភស្តុតាង ក្នុងស្មារតីលើកស្ទួយកិច្ច សហប្រតិបត្តិការ ជាជាងការបំបែកបំបាក់។

ក្រសួងការបរទេសកម្ពុជា សម្តែងការសោកស្តាយ និងសមានទុក្ខជ្រាលជ្រៅចំពោះសោកនាដកម្មថ្មីៗនេះពាក់ព័ន្ធនឹងពលរដ្ឋកូរ៉េ ដែលជាជនរងគ្រោះក្នុងអំពើឆបោកការងារតាមប្រព័ន្ធបច្ចេកវិទ្យា និងក្នុងបទល្មើសពាក់ព័ន្ធផ្សេងទៀតនៅកម្ពុជា។ រដ្ឋាភិបាលកម្ពុជា សម្តែងសមានចិត្តយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមគ្រួសារជនរងគ្រោះ និងចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ ផងដែរ។

ក្នុងឱកាសជំនួបថ្មីៗនេះ រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ គីម ជីណា (Kim Jina) អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសសាធារណរដ្ឋកូរ៉េ សម្តេចធិបតី និងលោកជំទាវ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា។ សម្តេចធិបតី សាធារណរដ្ឋកូរ៉េ ព្រមទាំងបង្ហាញការត្រៀមខ្លួនជាស្រេចរបស់កម្ពុជា ដើម្បីបន្តពង្រឹងកិច្ច សហប្រតិបត្តិការប្រកបដោយ ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបណ្តាញឧក្រិដ្ឋកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ដើម្បីដោះស្រាយបញ្ហាទាំងនេះ ជាទ្វេភាគី ដោយសម្តេច បញ្ជាក់ជាថ្មីថា ភាពជាដៃគូនេះ ស្តែងចេញតាម រយៈការគោរពគ្នាទៅវិញទៅមក សមភាព និងការជឿទុកចិត្ត។ កម្ពុជាស្វាគមន៍ចំពោះកិច្ចសន្ទនា និងកិច្ចសហ-ប្រតិបត្តិការជាបន្តទៀតជាមួយសាធារណរដ្ឋកូរ៉េ ដើម្បីជំរុញគោលដៅរួមគ្នាសម្រាប់ស្ថិរភាព សន្តិសុខ និងវិបុល ភាពក្នុងតំបន់។

លោកជំទាវអនុរដ្ឋមន្ត្រី ក៏បានចូលជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់មកពីក្រសួងមហាផ្ទៃ និងក្រសួង ការបរទេសនិងសហប្រតិបត្តិការអន្តរជាតិផងដែរ ដោយលើកឡើងពីកិច្ចសហប្រតិបត្តិការនាពេលអនាគតរវាង ប្រទេសទាំងពីរក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាគ្រប់ទម្រង់។ ក្នុងឱកាសនោះ លោកជំទាវ ត្រូវបានជម្រាបជូនផងដែរអំពីវិធានការនានាដែលត្រូវបានអនុវត្ត ក៏ដូចជា លទ្ធផលសំខាន់ៗសម្រេចបាននៅក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មទាំងនេះ។

សម្រាប់ទិសដៅទៅមុខ កម្ពុជានឹងបន្តពង្រឹងសមត្ថភាពអនុវត្តច្បាប់ ក្របខ័ណ្ឌច្បាប់ និងភាពជាដៃគូ ក្នុងតំបន់ក្រោមក្របខ័ណ្ឌអាស៊ាន។ កម្ពុជា ក៏នឹងបន្តរក្សាភាពសកម្មនៃការអនុវត្តការងាររបស់ខ្លួនផងដែរ តាមរយៈសកម្មភាពស៊ើបអង្កេតដែលមានវិសាលភាពកាន់តែទូលំទូលាយ ការពង្រឹងក្រុមការងារប្រឆាំងឧក្រិដ្ឋ-កម្ម កាន់តែរឹងមាំ និងការជំរុញយុទ្ធនាការបញ្ជាបការយល់ដឹងជាសាធារណៈ កាន់តែប្រសើរ។

សាររបស់កម្ពុជាគឺច្បាស់លាស់៖«ខណៈដែលឧក្រិដ្ឋជនយកបច្ចេកវិទ្យា និងព្រំដែនជាឈ្នាន់ វិធានការឆ្លើយតបរបស់យើងប្រឆាំងនឹងឧក្រិដ្ឋកម្មទាំងនោះ ចាំបាច់ត្រូវធ្វើឡើងដូចគ្នា ក្រោមកិច្ចសហការ និង ការសម្របសម្រួល»។ តាមរយៈកិច្ចសហប្រតិបត្តិការ មិនមែនការស្តីបន្ទោស ព្រះរាជាណាចក្រកម្ពុជានឹងបន្ត ស្វែងរកឧក្រិដ្ឋជន ការពារនិងសង្គ្រោះជនរងគ្រោះ ព្រមទាំងរក្សាសុខសុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និង សេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់ៗគ្នា៕


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm