រុស្ស៊ី បញ្ជាក់ថា មិនរងប៉ះពាល់ ដោយសារទណ្ឌកម្មថ្មីរបស់អាមេរិកលើឧស្សាហកម្មប្រេងឡើយ

2025/10/24 01:45:59 am        85

រុស្ស៊ី នៅថ្ងៃព្រហស្បតិ៍ (ទី២៣ ខែតុលា) នេះ បានឲ្យដឹងថា ការដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកលើឧស្សាហកម្មប្រេងរបស់ខ្លួន បានបង្កជាហានិភ័យដល់កិច្ចប្រឹងប្រែងការទូត ដើម្បីបញ្ចប់សង្គ្រាម នៅអ៊ុយក្រែន ហើយថា ខ្លួនបានបង្កើត «នូវប្រព័ន្ធភាពស៊ាំយ៉ាងរឹងមាំ» ដើម្បីទប់ទល់នឹងចំណាត់ការទាំងនេះ។

គួរដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសដាក់ទណ្ឌកម្មថ្មីលើក្រុមហ៊ុនប្រេងធំៗចំនួន ២ របស់រុស្ស៊ី កាលពីថ្ងៃពុធ ដោយបានពោលពាក្យក្នុងន័យធុញទ្រាន់ថា កិច្ចចរចាសន្តិភាពរបស់លោកជាមួយមេដឹកនាំរុស្ស៊ី លោក Vladimir Putin មិនមានវឌ្ឍនភាពអ្វីសោះ។

លោក Trump បានបញ្ឈប់ការដាក់ចេញនូវការរឹតបន្តឹងថ្មីលើរុស្ស៊ីអស់រយៈពេលជាច្រើនខែមកហើយ ប៉ុន្តែភាពអត់ធ្មត់របស់លោក បានដល់ទីបញ្ចប់ បន្ទាប់ពីគម្រោងរៀបចំជំនួបកំពូលថ្មីជាមួយលោក Putin នៅទីក្រុង Budapest ប្រទេសហុងគ្រី បានដួលរលំ។

យ៉ាងណាក្ដី អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានប្រាប់សន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ថា៖ «យើងចាត់ទុកវិធានការនេះថា ជាការរារាំងដល់ផលប្រយោជន៍នានា ដែលមានរួមទាំងផ្នែកតម្រូវការ ដើម្បីសម្រេចបាននូវដំណោះស្រាយអាចទទួលយកបានពីគ្រប់ភាគី ចំពោះជម្លោះអ៊ុយក្រែនផងដែរ»។

លោកស្រីបានបន្ថែមថា៖ «ប្រទេសរបស់យើងបានបង្កើតនូវប្រព័ន្ធភាពស៊ាំដ៏រឹងមាំ ដើម្បីទប់ទល់នឹងការរឹតបន្តឹងរបស់លោកខាងលិច ហើយនឹងបន្តអភិវឌ្ឍសក្តានុពលសេដ្ឋកិច្ចរបស់ខ្លួន ប្រកបដោយទំនុកចិត្ត ក្នុងនោះរួមទាំងសក្តានុពលថាមពលផងដែរ»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm