លោក Zelenskyy ស្នើសុំឲ្យមេដឹកនាំសហភាពអឺរ៉ុបផ្គង់ផ្គង់អាវុធចម្ងាយឆ្ងាយ

2025/10/24 03:14:56 am        88

នៅថ្ងៃព្រហស្បតិ៍ (ទី២៣ ខែតុលា) នេះ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានជំរុញឲ្យសម្ព័ន្ធមិត្តអឺរ៉ុបយល់ព្រមផ្គត់ផ្គង់ដល់ប្រទេសរបស់លោកនូវអាវុធរយៈចម្ងាយឆ្ងាយ បន្ទាប់ពីមិនអាចទទួលបានការសន្យាពីប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការផ្តល់ឲ្យទីក្រុង Kyiv នូវមីស៊ីល Tomahawk ដ៏មានឥទ្ធិពលខ្លាំងក្លា។

ជាមួយគ្នានេះ លោក Zelenskyy ដែលបានថ្លែងទៅកាន់មេដឹកនាំសហភាពអឺរ៉ុប (EU) នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក ក៏បានអំពាវនាវឲ្យមេដឹកនាំទាំងនោះយល់ព្រមឲ្យបានឆាប់តាមដែលអាច ជុំវិញផែនការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កក ហើយបាននិយាយថា ទីក្រុងគីវ នឹងប្រើប្រាស់ «ផ្នែកដ៏ធំ» នៃមូលនិធិណាមួយដែលមាន ដើម្បីទិញអាវុធផលិតនៅអឺរ៉ុប។

លោកបានបញ្ជាក់ទៀតថា៖ «នៅពេលយើងនិយាយអំពីអាវុធរយៈចម្ងាយឆ្ងាយ សម្រាប់អ៊ុយក្រែន យើងមានន័យថា របបរបស់លោក (Vladimir) Putin គួរតែទទួលរងនូវផលវិបាកពិតប្រាកដពីសង្រ្គាមនេះ។ ខ្ញុំសូមជំរុញអ្នកគាំទ្រនូវអ្វីគ្រប់យ៉ាងដែលជួយអ៊ុយក្រែនឲ្យទទួលបានសមត្ថភាពបែបនេះ ដ្បិតវាពិតជាធ្វើឲ្យមានការផ្លាស់ប្តូរ ចំពោះរុស្ស៊ី»។

លោកបាននិយាយបន្ថែម ដោយសង្កត់ធ្ងន់ថា៖ «សូមត្រឹមតែគិតមើលថា តើលោក (ប្រធានាធិបិបតីរុស្ស៊ី) Putin ភ័យតក់ប្រមាប៉ុនណា នៅពេលដែលប្រធានបទនេះលេចឡើង។ គាត់យល់ថា អាវុធរយៈចម្ងាយឆ្ងាយ ពិតជាអាចផ្លាស់ប្តូរទិសដៅរបស់សង្រ្គាមបាន»។

គួរបញ្ជាក់ថា លោក Zelenskyy បានកំពុងប្រឹងប្រែងឲ្យទទួលបានមីស៊ីល Tomahawk ពីសហរដ្ឋអាមេរិក។ លោក Trump មិនបានច្រានចោលឡើយនូវការផ្តល់ឲ្យទីក្រុងគីវនូវមីស៊ីលបែបនេះ ក្នុងអំឡុងពេលមានកិច្ចពិភាក្សា នៅទីក្រុងវ៉ាស៊ីនតោន ជាមួយ Zelenskyy កាលពីសប្តាហ៍មុន ប៉ុន្តែហាក់ដូចជាមិនផ្ដល់ភាពច្បាស់លាស់ដល់ការរំពឹងទុកនោះទេ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm