មេដឹកនាំប្រេស៊ីល បញ្ជាក់ថា លោកនឹងស្វែងរកការជាប់ឆ្នោតឡើងវិញ នៅឆ្នាំ២០២៦

2025/10/24 03:21:17 am        90

ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បាននិយាយនៅថ្ងៃព្រហស្បតិ៍ (ទី២៣ ខែតុលា) នេះថា លោកនឹងឈរឈ្មោះ ដើម្បីជាប់ឆ្នោតឡើងវិញ នៅឆ្នាំក្រោយ ដែលជាការស្វែងរកការកាន់តំណែងអាណត្តិទី៤។

អំឡុងពេលថ្លែងក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសឥណ្ឌូនេស៊ី ជាមួយប្រធានាធិបតី លោក Prabowo Subianto លោក Lula បាននិយាយថា លោកនៅតែមានកម្លាំងរឹងមាំ ទោះបីជាលោកមានអាយុច្រើនក៏ដោយ។ លោក Lula បានប្រាប់ថា៖ «ខ្ញុំនឹងមានអាយុ ៨០ឆ្នាំ ប៉ុន្តែខ្ញុំមានកម្លាំងរឹងមាំដូចគ្នានឹងពេលដែលខ្ញុំមានអាយុ ៣០ឆ្នាំអ៊ីចឹង។ ខ្ញុំនឹងឈរឈ្មោះប្រកួតប្រជែង សម្រាប់អាណត្តិទី៤ នៅប្រេស៊ីល»។

អាណត្តិបច្ចុប្បន្នរបស់លោក នឹងបញ្ចប់នៅចុងឆ្នាំ២០២៦។ មេដឹកនាំឆ្វេងនិយមរូបនេះ បានឈ្នះការបោះឆ្នោតប្រធានាធិបតីចំនួន ៣ដងរួចមកហើយ ពោលគឺក្នុងឆ្នាំ២០០២ ២០០៦ និង ២០២២។

កាលពីដើមឆ្នាំនេះ លោក Lula បានបង្ហើបរួចហើយ អំពីលទ្ធភាពនៃការស្វែងរកការជាប់ឆ្នោតឡើងវិញ ប៉ុន្តែមិនបានប្រកាសជាផ្លូវការនោះឡើយ។ ការលើកឡើងចុងក្រោយរបស់លោកនេះ បានកើតឡើងប្រហែល ១ឆ្នាំមុនការបោះឆ្នោតឆ្នាំ២០២៦។ គេនៅតែមិនទាន់ច្បាស់នោះទេថា អ្នកណានឹងក្លាយជាគូប្រជែងដ៏សំខាន់របស់លោក៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm