កម្ពុជាផ្សព្វផ្សាយផលិតផលអាហារ ឧស្សាហកម្ម និងសេវាកម្ម ក្នុងវេទិកានាំចេញអន្តរជាតិ នៅ រុស្ស៊ី

2025/10/24 04:21:45 am        168

ឯកឧត្តម លឹម ផាន់ភារៈ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុងវេទិកានាំចេញអន្តរជាតិ “Made in Russia” នៅ ទីក្រុងមូស្គូ សហព័ន្ធរុស្ស៊ី។

អំឡុងពេលចូលរួមវេទិកា នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាស្តីពី “វិធានគាំទ្រដោយរដ្ឋាភិបាលឆ្ពោះទៅប្រព័ន្ធអេកូឡូស៊ីសមាហរណកម្ម៖ កាលានុវត្តភាពថ្មីសម្រាប់ពន្លាជាតិរុស្ស៊ីនៅបរទេស ដើម្បីជំរុញការផ្សព្វផ្សាយនិងការលក់នូវផលិតផលរុស្ស៊ី” ដោយផ្តោតសំខាន់លើឱកាសថ្មីៗសម្រាប់ការផ្សព្វផ្សាយផលិតផលឧស្សាហកម្មតាមរយៈការរៀបចំពន្លាជាតិ ការលក់រាយ ការផ្សព្វផ្សាយអំពីម៉ាក “Made in Russia” និងទិសដៅថ្មីក្នុងការផ្សព្វផ្សាយផលិតផលអាហារ ផលិតផលឧស្សាហកម្ម និងសេវាកម្ម។   

ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Alpharma ដែលមានបំណងស្វែងរកដៃគូសហការនៅកម្ពុជា ក្នុងផ្នែកឱសថ និងតំណាងក្រុមហ៊ុនTalina Group ដែលមានបំណងស្វែងរកដៃសហការក្នុងផ្នែកអាហារបំប៉នសម្រាប់សត្វចិញ្ចឹម។ ឯកឧត្តម ក៏បានជម្រាបជូនតំណាងក្រុមហ៊ុនទាំងពីរ អំពីកាលានុវត្តភាព និងអត្ថប្រយោជន៍នៃការវិនិយោគនៅកម្ពុជា រួមមានការលើកទឹកចិត្តនិងកិច្ចគាំពារវិនិយោគ ការទទួលបានទីផ្សារនាំចេញទូលំទូលាយជាមួយនឹងការអនុគ្រោះពន្ធគយតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជាសម្រចបាន។

គួរបញ្ជាក់ថា វេទិកានេះ ប្រារព្ធ ក្រោមអធិបតីភាព ឯកឧត្តម មីខាអ៊ីល មីស្ស៊ូស្ទីន (Mikhail Mishustin) នាយករដ្ឋមន្រ្តីរុស្ស៊ី ជាមួយវត្តមាននៃមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល ថ្នាក់ដឹកនាំធុរកិច្ច អ្នកជំនាញ ក្រុមហ៊ុននាំចេញរុស្ស៊ី និងបរទេស សរុបប្រមាណ ៥០០០រូប មកពីបណ្តាប្រទេសជាង៨០ ជុំវិញពិភពលោក។ វេទិកាប្រចាំឆ្នាំនេះ បានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងសេដ្ឋកិច្ច ជាពិសេសជំរុញការធ្វើពាណិជ្ជកម្មអន្តរជាតិរវាងរុស្ស៊ីនិងបណ្តាប្រទេសដៃគូ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm