លោក Putin និយាយថា រុស្ស៊ីចង់បន្តកិច្ចសន្ទនាជាមួយអាមេរិក ព្រោះថាការសន្ទនាតែងតែប្រសើរជាងសង្រ្គាម

2025/10/24 04:49:37 pm        117

លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ២៣ តុលា ថា កិច្ចប្រជុំកំពូល និងទីតាំងជំនួប នៅទីក្រុង ប៊ុយដាប៉េស ប្រទេសហុងគ្រី ត្រូវបានស្នើឡើងដោយប្រធានាធិបតីអាមេរិក Donald Trump។ 

លោក Putin បាននិយាយថា ក្នុងការសន្ទនាតាមទូរស័ព្ទចុងក្រោយរបស់លោកទាំងពីរ ភាគីសហរដ្ឋអាមេរិកបានស្នើទាំងកិច្ចប្រជុំ ទាំងទីតាំងដោយខ្លួនឯង ហើយរូបលោកបានយល់ព្រមចំពោះសំណើនេះ។ទាំងនេះ បានបង្ហាញពីគំនិតរបស់លោកលើបញ្ហានេះ ហើយបាននិយាយថា ពិតណាស់ កិច្ចប្រជុំបែបនេះត្រូវតែរៀបចំឱ្យបានល្អ។  

ប្រធានាធិបតីរុស្ស៊ីរូបនេះ បានបន្ថែមថា ទីក្រុងមូស្គូតែងតែគាំទ្រ និងបន្តគាំទ្រការសន្ទនាជាមួយទីក្រុងវ៉ាស៊ីនតោន។

លោក Putin បានលើកឡើងថា តើលោកអាចនិយាយអ្វីបាន? ការសន្ទនាតែងតែប្រសើរជាងការប្រឈមដាក់គ្នា ជាងជម្លោះប្រភេទខ្លះ ឬសូម្បីតែសង្រ្គាម។

កាលពីថ្ងៃពុធ ២២ តុលា លោក Donald Trump ដែលបានហៅប្រទេសរុស្ស៊ីថាជាខ្លាក្រដាស បាននិយាយថារូបលោកបានលុបចោលកិច្ចប្រជុំកំពូលដែលបានគ្រោងទុកជាមួយលោក Putin។ រតនាគារអាមេរិកបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្រេងធំៗចំនួនពីររបស់រុស្ស៊ី។

លោក Putin បានចាត់ទុកការដាក់ទណ្ឌកម្មនេះថាជាទង្វើមិនរាក់ទាក់ ដោយនិយាយថាទណ្ឌកម្មទាំងនេះ នឹងមិនប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចរុស្ស៊ីទេ ហើយបាននិយាយអំពីសារៈសំខាន់របស់រុស្ស៊ីចំពោះទីផ្សារពិភពលោក។ លោកបានព្រមានថា ការធ្លាក់ចុះនៃការផ្គត់ផ្គង់យ៉ាងខ្លាំងនឹងរុញឲ្យតម្លៃប្រេងហក់ឡើងខ្ពស់ និងមិនស្រួលសម្រាប់ប្រទេសនានា ដូចជាសហរដ្ឋអាមេរិកជាដើម៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm