ប្លុកអឺរ៉ុប ប្តេជ្ញាគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់អ៊ុយក្រែន ប៉ុន្តែរារែកលើផែនការប្រើទ្រព្យបង្កករបស់រុស្ស៊ី

2025/10/24 05:13:28 pm        115

បណ្ដាមេដឹកនាំសហភាពអឺរ៉ុប (EU) បានព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍ (២៣ តុលា) ថានឹងបំពេញ "តម្រូវការហិរញ្ញវត្ថុបន្ទាន់" របស់អ៊ុយក្រែន សម្រាប់ពេល ២ឆ្នាំខាងមុខ ប៉ុន្តែមិនបានសម្រេចចិត្តអនុម័តផែនការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលត្រូវបង្កក ដើម្បីផ្តល់មូលនិធិដល់ឥណទានឱ្យទីក្រុងគីវឡើយ ដោយសារក្ដីបារម្ភដែលបានលើកឡើងដោយបែលហ្ស៊ិក។

ជំហររបស់បែលហ្ស៊ិក មានសារៈសំខាន់ណាស់ ដោយសារស្ថាប័នហិរញ្ញវត្ថុរបស់បែលហ្ស៊ិក គឺ Euroclear ជាអ្នកកាន់កាប់ទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី ដែលនឹងត្រូវប្រើដើម្បីផ្តល់កម្ចីឥតការប្រាក់ចំនួន ១៤០ពាន់លានអឺរ៉ូ (១៦៣,២៧ ពាន់លានដុល្លារអាមេរិក) ដើម្បីជួយអ៊ុយក្រែន ក្នុងការតតាំងនឹងប្រតិបត្តិការយោធារុស្ស៊ី។

រដ្ឋាភិបាលប្លុកអឺរ៉ុបជាច្រើនបានសង្ឃឹមថា មេដឹកនាំនៅកិច្ចប្រជុំកំពូលទីក្រុងប្រ៊ុចសែល នឹងផ្តល់ពរជ័យដល់គំនិតនេះ ហើយស្នើឱ្យគណៈកម្មការអឺរ៉ុប ដែលជាស្ថាប័នប្រតិបត្តិរបស់ EU ផ្តល់សំណើផ្លូវច្បាប់ជាផ្លូវការក្នុងសប្តាហ៍ខាងមុខ។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ដែលជាភ្ញៀវក្នុងកិច្ចប្រជុំកំពូលនោះ ក៏បានជំរុញឱ្យ EU អនុម័តសំណើកម្ចីនេះឱ្យឆាប់បំផុត ដោយនិយាយថា ទីក្រុងគីវនឹងប្រើផ្នែកសំខាន់នៃមូលនិធិនេះដើម្បីទិញអាវុធអឺរ៉ុប។

យ៉ាងណាមិញ នាយករដ្ឋមន្ត្រីបែលហ្ស៊ិក លោក Bart De Wever បានបញ្ចេញសារព្រមានយ៉ាងមុតមាំថា លោកអាចគាំទ្រផែនការប្រើទ្រព្យបង្កកនេះបាន លុះត្រាតែមានការធានាច្បាស់លាស់ថា ជំហាននេះជារឿងស្របច្បាប់ ហើយប្រទេស EU ផ្សេងទៀតនឹងស្ម័គ្រចិត្តចែករំលែកហានិភ័យពាក់ព័ន្ធ។ រុស្ស៊ីហៅគំនិតនេះថាជាការរឹបអូសទ្រព្យសម្បត្តិដោយខុសច្បាប់ ហើយព្រមានពីការសងសឹកយ៉ាងចាស់ដៃ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm