សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃពុធថា ទំនិញដែលមានតម្លៃប្រហែល ១ពាន់លានដុល្លារនៅតែឆ្លងកាត់សមុទ្រប៉ាស៊ីហ្វិកជារៀងរាល់ថ្ងៃពីប្រទេសចិនទៅកាន់សហរដ្ឋអាមេរិក ដោយការនាំចេញរបស់ចិនទៅកាន់សហរដ្ឋអាមេរិកកើនឡើងបន្តិចក្នុងខែកញ្ញាធៀបនឹងខែសីហា។

រយៈពេលប្រាំមួយខែក្នុងសង្រ្គាមពាណិជ្ជកម្មដែលបញ្ឆេះឡើងដោយសហរដ្ឋអាមេរិក ភាពធន់នៃការនាំចេញរបស់ចិនបង្ហាញថាផលិតផលសំខាន់ៗជាច្រើនរបស់ខ្លួននៅតែមាន បើទោះបីជាពន្ធរបស់សហរដ្ឋអាមេរិកឈានដល់កម្រិតខ្ពស់រហូតដល់៥៥ ភាគរយក៏ដោយ។

របាយការណ៍នោះបានអានថា ពន្ធគយរបស់សហរដ្ឋអាមេរិកហាក់ដូចជាមានដែនកំណត់ក្នុងការរឹតត្បិតសមត្ថភាពក្នុងការគ្រប់គ្រងនូវអ្វីដែលជាការនាំចូលរបស់ក្រុមហ៊ុនអាមេរិក ខណៈការវាយបករបស់ចិនលើវិស័យផ្សេងៗដូចជា រ៉ែកម្រ និងគ្រឿងអេឡិចត្រូនិក បានធ្វើឱ្យផលិតផលរបស់ខ្លួនជួបការលំបាក យ៉ាងហោចណាស់ក្នុងរយៈពេលខ្លី ។

ការនាំចេញប្រភេទផលិតផលមួយចំនួនរបស់ចិន បានមើលឃើញកំណើនបើធៀបទៅនឹងឆ្នាំមុន ដែលផ្គើននឹងភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសមានសេដ្ឋកិច្ចធំជាងគេទាំងពីរ។ យោងតាមការវិភាគរបស់សារព័ត៌មាន Bloomberg លើទិន្នន័យគយរបស់ចិន តម្រូវការរបស់សហរដ្ឋអាមេរិកសម្រាប់កង់អគ្គិសនីគឺខ្លាំងជាពិសេស ដោយក្រុមហ៊ុនចិនបាននាំចេញកង់អគ្គិសនីមានតម្លៃជាង ៥០០ លានដុល្លារនៅក្នុងត្រីមាសទី៣ ជាការកើនឡើងបន្តិចធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕