ម៉ាឡេស៊ីបញ្ជាក់ថា បណ្ដាមេដឹកនាំពិភពលោកជាច្រើនរូប នឹងទៅចូលរួមជំនួបកំពូលអាស៊ាន ចុងសប្ដាហ៍នេះ

2025/10/24 07:07:40 pm        90

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim កាលពីថ្ងៃព្រហស្បតិ៍ (២៣ តុលា) បានបញ្ជាក់ថា វត្តមានរបស់ថ្នាក់ដឹកនាំអន្តរជាតិជាច្រើនរូប រួមមាននាយករដ្ឋមន្ត្រីចិន Li Qiang និងមេដឹកនាំផ្សេងទៀត ព្រមទាំងតំណាងមកពីអាមេរិក ជប៉ុន អឺរ៉ុប មជ្ឈិមបូព៌ា រុស្ស៊ី អាមេរិកឡាទីន អូស្ត្រាលី នូវែលសេឡង់ និងអាហ្វ្រិកខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលលើកទី៤៧ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចាប់ពីចុងសប្ដាហ៍នេះ។

កិច្ចប្រជុំកំពូលអាស៊ាន ចាប់ផ្តើមនៅថ្ងៃអាទិត្យ ទី២៦ ខែតុលា និងបន្តរហូតដល់ថ្ងៃទី២៨ ខែតុលា នៅទីក្រុងកូឡាឡាំពួរ ជាទីដែលលោកប្រធានាធិបតីអាមេរិក Donald Trump ត្រូវបានគេរំពឹងថា នឹងធ្វើជាសាក្សីដោយផ្ទាល់នៃពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Bernama។

ធនាគារពិភពលោក ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងអ្នកតំណាងមកពីអង្គការពិភពលោកផ្សេងទៀត ក៏ត្រូវរំពឹងថានឹងទៅចូលរួមជំនួបកំពូលនេះផងដែរ។ យ៉ាងណាមិញ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រមុខរបបសឹកមីយ៉ាន់ម៉ា លោក Min Aung Hlaing នឹងរំលងព្រឹត្តិការណ៍នេះ។ ចំណែកលោកនាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi នឹងចូលរួមតាមបណ្ដាញអនឡាញ។

ប្លុកនៃប្រជាជាតិអាស៊ីអាគ្នេយ៍ទាំង១០នេះ -- ក្រៅពីកិច្ចប្រជុំផ្ទៃក្នុងរបស់ខ្លួន -- ក៏នឹងមានរៀបចំកិច្ចប្រជុំកំពូលកម្រិតប្លុក ជាមួយមេដឹកនាំនៃដៃគូសន្ទនាសំខាន់ៗ រួមមានអាមេរិក ចិន និងជប៉ុន។ អំឡុងព្រឹត្តិការណ៍នៅទីក្រុងកូឡាឡាំពួរនោះ ប្រទេសទីម័រឡេស្តេ ឬទីម័រខាងកើត គ្រោងនឹងចូលរួមជាមួយប្លុកនេះ ក្នុងនាមជាសមាជិកទី១១៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm