អាមេរិកសន្យា ជួយលើកកម្ពស់សុខភាពសាធារណៈ និងវិស័យអាទិភាពមួយចំនួនក្នុងខេត្តបាត់ដំបង

2022/02/08 05:03:28 pm        564

បាត់ដំបង៖ លោកស្រី ណែនស៊ី អ៊ីសលីក នាយិកាបេសកកម្មភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរ ជាតិ (USAID) បានសន្យាបន្តជួយលើកកម្ពស់សេវាសុខភាពសាធារណៈ និងវិស័យអាទិភាពសំខាន់ៗ មួយចំនួនក្នុងខេត្តបាត់ដំបង។ក្នុងជំនួបពិភាក្សារការងារជាមួយឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ ២០២២ លោកស្រី ណែនស៊ី អ៊ីសលីក បានរាយការណ៍អំពីលទ្ធផលការងារជាច្រើន ដែលអង្គការUSAIDបានសម្រេចកន្លងមក និងលើកទិសដៅសម្រាប់កិច្ចការបន្ទាប់ទៀតក្នុងការ​ចូលរួមអភិវឌ្ឍខេត្តបាត់ដំបង ។

លោកស្រី គូសបញ្ជាក់ថា អង្គការUSAID នឹងបន្តជួយទៅលើគម្រោងនានា ដូចជាលើវិស័យ កសិកម្ម ជួយការបណ្តុះបណ្តាល និងរកទីផ្សារដល់កសិករក្នុងការនាំចេញ វិស័យសុខាភិបាល វិស័យបរិស្ថាន និងវិស័យអប់រំ ក៏ដូចជាគម្រោងទប់ស្កាត់ការជួញដូរមនុស្ស នៅក្នុងខេត្តបាត់ដំបង ។

បន្ថែមពីនេះលោកស្រី ណែនស៊ី អ៊ីសលីក បានសម្ដែងការអបអរសាទរ ដែលក្រុងបាត់ដំបង នៃខេត្តបាត់ដំបង បានទទួលពាន់រង្វាន់ទេសចរណ៍ស្អាតអាស៊ានលើកទី៣ (២០២២-២០២៤) ។

ជាការឆ្លើយតបឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់អង្គការUSAID ​ដែលកន្លងមក បានខិតខំប្រឹងក្នុងការចូលរួមអភិវឌ្ឍខេត្តបាត់ដំបង លើវិស័យសំខាន់ៗជាច្រើន ជាពិសេស​វិស័យសុខាភិបាល។

ឯកឧត្តម បានបន្តទៀតថា បច្ចុប្បន្ននេះ ខេត្តបាត់ដំបង ជួបបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹង បញ្ហាបរិស្ថាន ជាទុក្ខកង្វល់ ដែលរដ្ឋបាលខេត្តត្រូវដោះស្រាយជាបន្ទាន់ ដូច្នេះ ឯកឧត្តម ក៏បាន​ស្នើ​ដល់អង្គ ការUSAID ជួយដល់ខេត្តបាត់ដំបង និងជាពិសេសស្នើជួយឡដុតសំរាម ដើម្បី​ពន្លឿន​ដល់ការដុតសំរាម​ឱ្យកាន់តែឆាប់រហ័ស និងឈានទៅដោះស្រាយបញ្ហា​សំរាមឱ្យបានល្អ​ប្រសើរ​ឡើង៕អត្ថបទ៖ នឿត សុភ័ក្ត្រ


អត្ថបទដែលទាក់ទង

សម្ដេចតេជោ មិនចង់ឃើញជម្លោះព្រំដែនកម្ពុជា-ថៃ ប្រែក្លាយជាជម្លោះតពូជដូចអ៊ីស្រាអែលនិងកាហ្សា
2026/06/09 01:14:00 pm        1
សម្តេចធិបតីអញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីបើកវេទិកាអនាគតរបស់អាស៊ានលើកទី៣ នៅហាណូយ
2026/06/09 12:10:11 pm        1
សម្តេចតេជោ ហ៊ុន សែន ជួប​សំណេះ​សំណាល​ជាមួយ​ប្រជាពលរដ្ឋ​ភៀស​សឹក​នៅ​មណ្ឌល​បណ្តោះ​អាសន្ន ខេត្តបន្ទាយមានជ័យ
2026/06/09 09:12:08 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ មិនចង់ឃើញជម្លោះព្រំដែនកម្ពុជា-ថៃ ប្រែក្លាយជាជម្លោះតពូជដូចអ៊ីស្រាអែលនិងកាហ្សា

2026/06/09 01:14:00 pm
​កោះតៃវ៉ាន់ប្រដូចទៅនឹងការបំផ្លាញកម្លាំង ចូលលុកលុយរបស់ចិន ក្រសោបយកកោះនេះ ក្នុងសមយុទ្ធនៅឆ្នេរសមុទ្រ
2026/06/09 12:25:21 pm
​យន្តហោះចម្បាំងបារាំងមួយគ្រឿងក្នុងបេសកកម្មណាតូ បាញ់ទម្លាក់យានដ្រូនក្នុងដែនអាកាសឡាតវី
2026/06/09 12:22:03 pm
​ឧត្តមស្នងការសិទ្ធិមនុស្សរបស់UN អំពាវនាវឱ្យមានការ «ដកទណ្ឌកម្មលើគុយបា ជាបន្ទាន់»
2026/06/09 12:20:27 pm
​ក្រុមហេសបូឡា អះអាងការវាយប្រហារ១៦លើកលើកងកម្លាំងអ៊ីស្រាអែលនៅភាគខាងត្បូងលីបង់
2026/06/09 12:18:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/09 03:36:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/31 01:24:06 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/06 11:07:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/03 04:56:36 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am