លោក Trump ប្រកាសបញ្ចប់នូវរាល់កិច្ចពិភាក្សាពាណិជ្ជកម្មជាមួយកាណាដា

2025/10/24 07:48:15 pm        83

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ (២៣ តុលា) បានប្រកាសបញ្ចប់កិច្ចចរចាពាណិជ្ជកម្មទាំងអស់ជាមួយកាណាដា បន្ទាប់ពីអ្វីដែលលោកហៅថា "ការផ្សាយពាណិជ្ជកម្មបោកប្រាស់ក្លែងបន្លំ" ដែលនៅក្នុងនោះ បានបង្ហាញឱ្យឃើញលោកអតីតប្រធានាធិបតី Ronald Reagan និយាយអវិជ្ជមានពីពន្ធគយ។

លោក Trump បានសរសេរបង្ហោះលើបណ្ដាញសង្គម Truth Social ថា "ផ្អែកលើអាកប្បកិរិយាដ៏អាក្រក់របស់ពួកគេ ការចរចាពាណិជ្ជកម្មទាំងអស់ជាមួយកាណាដា ត្រូវបានបញ្ចប់"។

ប្រមុខខេត្ត Ontario របស់កាណាដា លោក Doug Ford បាននិយាយនៅដើមសប្តាហ៍នេះថា ការផ្សាយពាណិជ្ជកម្មទាក់ទងនឹងការផ្ញើសារប្រឆាំងពន្ធ បានទាក់ទាញចំណាប់អារម្មណ៍លោក Trump ហើយ។ គួរបញ្ជាក់ថា វីដេអូឃ្លីបផ្សាយពាណិជ្ជកម្មនោះ បានបង្ហាញឱ្យឃើញលោក Reagan ដែលជាសមាជិកបក្សសាធារណរដ្ឋរបស់អាមេរិក បានថ្លែងរិះគន់ការដំឡើងពន្ធលើទំនិញបរទេស ដោយនិយាយថា ពន្ធបណ្តាលឱ្យបាត់បង់ការងារ និងមានសង្គ្រាមពាណិជ្ជកម្ម។

ការប្រកាសបញ្ចប់កិច្ចពិភាក្សានេះ កើតឡើងបន្ទាប់ពីលោក Trump បានដាក់ពន្ធលើដែកថែប អាលុយមីញ៉ូម និងរថយន្តរបស់កាណាដា កាលពីដើមឆ្នាំនេះ ហើយភាគីទាំងពីរកំពុងពិភាក្សាគ្នាអស់ជាច្រើនសប្តាហ៍មកហើយលើកិច្ចព្រមព្រៀងមួយ។ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បាននិយាយកាលថ្ងៃព្រហស្បតិ៍ថា កាណាដានឹងមិនអនុញ្ញាតឱ្យអាមេរិក ចូលទៅទីផ្សាររបស់ខ្លួនដោយអយុត្តិធម៌ឡើយ ប្រសិនបើការពិភាក្សាកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗជាមួយទីក្រុងវ៉ាស៊ីនតោន បរាជ័យ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm