មនុស្សយ៉ាងហោចណាស់២០នាក់បានស្លាប់ បន្ទាប់ពីរថយន្តក្រុងមួយគ្រឿងត្រូវបានឆាបឆេះយ៉ាងសន្ធោសន្ធៅ បន្ទាប់ពីបុកជាមួយម៉ូតូមួយគ្រឿងនៅក្នុងរដ្ឋ Andhra Pradesh ភាគអាគ្នេយ៍ប្រទេសឥណ្ឌានៅថ្ងៃសុក្រ ទី២៤ ខែតុលានេះ។

ឧបទ្ទវហេតុនេះ បានកើតឡើងនៅពេលដែលរថយន្តក្រុងបានបុកជាមួយម៉ូតូមួយគ្រឿង បណ្តាលឱ្យលេចធ្លាយប្រេងបណ្តាលឱ្យឆាបឆេះ។ ក្នុងចំណោមអ្នកដំណើរទាំង៤១នាក់ មាន២១នាក់ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព។
ក្នុងចំណោមអ្នកស្លាប់ចំនួន២០នាក់ សាកសព១១នាក់ត្រូវបានគេកំណត់អត្តសញ្ញាណ ហើយកិច្ចខំប្រឹងប្រែងដើម្បីកំណត់អត្តសញ្ញាណសាកសពទាំងអស់កំពុងដំណើរការ។

រដ្ឋមន្ត្រីប្រចាំរដ្ឋ Andhra Pradesh របស់ប្រទេសឥណ្ឌា លោក Chandrababu Naidu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍លើបណ្តាញ X.ថា លោកចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសាររបស់អ្នកដែលបានបាត់បង់មនុស្សជាទីស្រលាញ់។
ឧបទ្ទវហេតុនេះ កើតឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីរថយន្តក្រុងឯកជនមួយគ្រឿងនៅក្នុងរដ្ឋ Rajasthan ភាគខាងលិចប្រទេសឥណ្ឌា បានឆេះបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់២០នាក់ស្លាប់។