ទីភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិ៖ ប្រជាជនស៊ូដង់ជាង ៣០លាននាក់ ត្រូវការជំនួយមនុស្សធម៌

2025/10/24 07:59:09 pm        63

ទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួនបួន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសស៊ូដង់កំពុងប្រឈមភាពអាសន្នធ្ងន់ធ្ងរបំផុតមួយរបស់ពិភពលោក ដែលមានមនុស្សជាង ៣០ លាននាក់ត្រូវការជំនួយមនុស្សធម៌ រួមទាំងជនភៀសខ្លួនក្នុងប្រទេសជាង៩,៦លាននាក់ និងកុមារជិត១៥ លាននាក់។

ក្នុងសេចក្តីប្រកាសព័ត៌មានរួម អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ និងកម្មវិធីស្បៀងអាហារពិភពលោក បានអំពាវនាវឱ្យអន្តរជាតិយកចិត្តទុកដាក់ជាបន្ទាន់ចំពោះវិបត្តិក្នុងប្រទេសស៊ូដង់។  

ការចេញផ្សាយនេះបាននិយាយថា ជាង ៩០០ ថ្ងៃនៃការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ការរំលោភសិទ្ធិមនុស្សយ៉ាងទូលំទូលាយ គ្រោះទុរ្ភិក្ស និងការដួលរលំនៃសេវាកម្មទ្រទ្រង់ជីវិត បានរុញច្រានមនុស្សរាប់លាននាក់ទៅកាន់មាត់ជ្រោះនៃការរស់រានមានជីវិត ជាពិសេសស្ត្រី និងកុមារ។

របាយការណ៍បាននិយាយថាក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសស៊ូដង់នាពេលថ្មីៗនេះ ក្រុមមេដឹកនាំជាន់ខ្ពស់មកពីទីភ្នាក់ងារទាំងបួនរបស់អង្គការសហប្រជាជាតិបានមើលឃើញពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃវិបត្តិនេះ នៅទូទាំងប្រទេស រួមទាំងនៅ តំបន់ Darfur រដ្ឋធានី Khartoum និងតំបន់ដែលរងផលប៉ះពាល់ដោយជម្លោះផ្សេងទៀត។

យោងតាមសេចក្ដីប្រកាសខាងលើពេលនេះជម្លោះបានឈានចូលដល់ឆ្នាំទី៣ហើយ ។ជម្លោះនៅស៊ូដង់បានបំផ្លិចបំផ្លាញសេវាសំខាន់ៗដូចជា ការថែទាំងសុខភាព និងវិស័យអប់រំជាដើម។គ្រោះទុរ្ភិក្ស ត្រូវបានបញ្ជាក់ថាបានប៉ះពាល់ក្នុងតំបន់ជាច្រើនក្នុងប្រទេសនេះកាលពីឆ្នាំមុន ហើយស្ថានភាពអត់ឃ្លាននៅតែធ្ងន់ធ្ងរដោយកុមារស្ថិតក្នុងចំណោមមនុស្សរងគ្រោះខ្លាំងជាងគេបំផុត ហើយអត្រាខ្វះអាហារូបត្ថម្ភកំពុងកើនឡើង៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm