វិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈចំនួនបីសហការគ្នាជំរុញលើការបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា

2025/10/24 08:19:53 pm        723

វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និង​វិទ្យាស្ថាន​បច្ចេក​ទេស​ឧស្សាហកម្ម បានបង្កើតកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីផលិតធនធានមនុស្ស សំដៅ​ចូល​រួមជាមួយរាជរដ្ឋាភិបាល លើការដោះស្រាយបញ្ហាកង្វះជំនាញ ធនធានមនុស្ស និង​ជំរុញ​ឱ្យ​វិស័យឧស្សាហកម្មកម្ពុជាកាន់តែរីកចម្រើន ដោយការច្នៃប្រឌិត និងសុចរិតភាព។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥នេះ បាន​ប្រព្រឹត្តទៅ រវាង លោកជំទាវឧកញ៉ា តាំង ជូលី ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​វិទ្យាស្ថាន​បច្ចេក​វិទ្យា និងកសិកម្មកម្ពុជា (CITA) ជាមួយ ឯកឧត្តម ប៊ុន ភារិន នាយកវិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេក​ទេស​កម្ពុជា​ (NPIC) និង ឯកឧត្តម ជិន តារ៉ា នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) ។

នៅក្រោយចប់ពិធីចុះហត្ថលេខានេះ លោកជំទាវឧកញ៉ា តាំង ជូលី បាន​មាន​ប្រសាសន៍​ប្រាប់​ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា ចំពោះកិច្ចសហប្រតិបត្តិនៅថ្ងៃនេះ មានគោលបំណងសំខាន់ៗចំនួន២៖ ទី១.រវាងវិទ្យាស្ថាន ស៊ីតា និងវិទ្យាស្ថាន អិនភីអាយស៊ី គឺដើម្បីជំរុញ និងគាំទ្រលើ​សកម្មភាព​បណ្តុះ​បណ្តាល​ជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ និងទី២. រវាងវិទ្យាស្ថាន ស៊ីតា និងវិទ្យាស្ថាន អាយ​ធី​អាយ គឺដើម្បីជំរុញនិងគាំទ្រលើសកម្មភាពបណ្តុះបណ្តាលជំនាញសេវាកម្មបរិក្ខារត្រជាក់, ការ​ដំឡើង​បណ្តាញ​អគ្គិសនី, និងការថែទាំនិងជួសជុលរថយន្តជាដើម។ លោកជំទាវបានបន្ថែមថា កិច្ច​សហប្រតិបត្តិការនេះ គឺស្របទៅតាមបេសកម្មរបស់ក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​។

សូមបញ្ជាក់ទៀតថា តាមរយៈអនុស្សរណៈនៃការយោគយល់គ្នារបស់វិទ្យាស្ថានទាំងបីខាងលើនេះ នឹង​ចែករំលែកចំណេះដឹង និងលើកស្ទួយគ្នាទៅវិញទៅមកលើកិច្ចសហប្រតិបត្តិការមួយចំនួន មាន​ដូចជា ផ្លាស់ប្តូរបទពិសោធន៍និងធនធានបណ្តុះបណ្តាល, ការអភិវឌ្ឍកម្មវិធីសិក្សា, ការ​បង្កើត​ឱកាស​សម្រាប់ការផ្លាស់ប្តូរគ្រូបណ្តុះបណ្តាលនិងនិស្សិត និងធ្វើការសហការ​ក្នុង​គម្រោង​ស្រាវ​ជ្រាវ ​និងនវានុវត្តន៍រួមគ្នាជាដើម៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm