សម្តេចតេជោ៖ ឥឡូវស្ថានភាពព្រំដែនបានធូរស្រាលច្រើន ខណៈកម្ពុជា-ថៃ អាច​នឹង​ចុះ​កិច្ច​ព្រមព្រៀង​សន្តិភាព​រួមគ្នា

2025/10/24 09:44:06 pm        2.0 K

ក្នុងឱកាសអញ្ជើញដឹកនាំប្រជុំពេញអង្គ សម័យប្រជុំលើកទី៤ ព្រឹទ្ធសភានីតិកាលទី ៥ នៅ​វិមាន​ព្រឹទ្ធ​សភា នៅព្រឹកថ្ងៃទី២៤ ខែតុលានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ស្ថានការណ៍​បច្ចុប្បន្ន​ជុំវិញ​វិវាទ​ព្រំដែន​រវាងកម្ពុជា និងថៃ គឺបានមានធូរស្រាល និងល្អប្រសើរច្រើន ខណៈនៅថ្ងៃទី២៦ ខែ​តុលា​ខាង​មុខភាគីទាំងពីរអាចនឹងមានការចុះកិច្ចព្រមព្រៀងសន្ដិភាពរួមគ្នាបន្ថែមទៀត។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា៖« ឥឡូវដំណើរការ [ជម្លោះព្រំដែនកម្ពុជា-ថៃ] គឺ​ឈាន​ទៅ​រក​ការ​ស្រុះ​ស្រួល តាមរយៈលទ្ធផលកិច្ចប្រជុំ ប៉ុន្មានថ្ងៃមកនេះ រួមានកិច្ចប្រជុំ​ពិសេស​គណៈ​កម្មការ​ចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ នៅខេត្តចន្ទបុរី, ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​ទី​២១-២២ ខែតុលា ឆ្នាំ២០២៥ និងលទ្ធផលកិច្ចប្រជុំពិសេសលើកទី២ នៃគណៈ​កម្មាធិការ​ព្រំដែន​ទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ដោយភាគីទាំងពីរមានការស្រុះស្រួលគ្នាច្រើនហើយ។

សម្ដេចតេជោបន្តថា៖«ហើយនៅនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥​ខាង​មុខ​នេះ​នឹង​មាន​ការ​ចុះ​ហត្ថ​លេខា​លើ​កិច្ចព្រមព្រៀងសន្ដិភាពរវាងកម្ពុជា និងថៃថែមទៀត»។

សូមបញ្ជាក់ថា ដំណើរការដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា និងថៃ មកដល់ខែតុលា ឆ្នាំ​២០២៥​នេះ ជាពិសេសតាមរយៈលទ្ធផលនៃកិច្ច ប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) និងកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃគឺស្ថានការណ៍កំពុងវិវត្តមករកភាពវិជ្ជមាន និងអាចឈាន​ទៅ​ស្ដារ​ប្រក្រតី​ភាព​ឡើង​វិញ​នៃ​ទំនាក់ទំនងប្រទេសទាំងពីរ៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm