ក្រុមមន្រ្តីនិយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃសុក្រនេះថា ចិននឹងបង្កើនទំហំវិនិយោគទុនរបស់រដ្ឋាភិបាលលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយនិងបង្កើនភាគរយនៃផលិតផលក្នុងស្រុកសរុប(GDP)សម្រាប់ការប្រើប្រាស់ក្នុងគ្រួសារឲ្យបានច្រើន នៅរយៈពេល ៥ឆ្នាំក្រោយ ។
ការធ្វើសេចក្តីអត្ថាធិប្បាយបែបនេះ បានកើតមានឡើង ក្រោយចិនបញ្ចេញគម្រោងរបស់ខ្លួនសម្រាប់សេដ្ឋកិច្ច និងគោលដៅគោលនយោបាយដទៃទៀតសម្រាប់ឆ្នាំ ២០២៦-២០៣០កាលពីថ្ងៃព្រហស្បតិ៍ ដែលបង្ហាញការដឹកនាំផ្តល់អាទិភាពពឹងផ្អែកលើការផលិត និងបច្ចេកវិទ្យាប្រើប្រាស់ ។

កំណើនសេដ្ឋកិច្ចចិនបានយឺតយ៉ាងដល់ជំហានខ្សោយបំផុតរបស់ខ្លួនក្នុងឆ្នាំ នៅត្រីមាសទី ៣ ស្របពេលដែលតម្រូវការក្នុងស្រុកដ៏ផុយស្រួយ ធ្វើឲ្យពួកគេពឹងផ្អែកលើសកម្មភាពពុំនឹកស្មានដល់របស់រោងចក្រនាំចេញ បើទោះបីជាពន្ធសហរដ្ឋអាមេរិកបង្កក្តីបារម្ភចំពោះកិច្ចខិតខំរបស់រដ្ឋាភិបាល ក្នុងការលើកឡើងពីអតុល្យភាពរចនាសម្ព័ន្ធយូរអង្វែងក៏ដោយ ។
លោក Jiang Jinquan គឺជាប្រធានការិយាល័យស្រាវជ្រាវគណបក្សកុម្មុយនិស្តចិន រំពឹងថា GDP របស់ចិននឹងកើនឡើងដល់ ១៤០សែនកោដិយ៉ន់(ស្មើនឹង ១៩,៦៥សែនកោដិដុល្លារ) ក្នុងឆ្នាំនេះ ធៀបនឹង ១០១,៥សែនកោដិយ៉ន់ អំឡុងខែមករា-កញ្ញា ៕
