អារ៉ាប៊ីសាអ៊ូឌីត និងប្រទេសផ្សេងទៀត ថ្កោលទោសសេចក្ដីព្រាងច្បាប់បញ្ចូល West Bank ជាដែនដីឧបសម្ព័ន្ធរបស់អ៊ីស្រាអែល

2025/10/24 11:30:29 pm        91

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលត្រូវបានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អារ៉ាប៊ីសាអ៊ូឌីត (SPA) ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ព្រមទាំងបណ្ដារដ្ឋមូស្លីម និងអារ៉ាប់មួយចំនួនផ្សេងទៀត កាលពីថ្ងៃព្រហស្បតិ៍ (ទី២៣ ខែតុលា) បានថ្កោលទោសសេចក្ដីព្រាងច្បាប់របស់អ៊ីស្រាអែលចំនួន២ ដែលអំពាវនាវឲ្យមានការបញ្ចូលតំបន់កាន់កាប់ West Bank ជាដែនដីឧបសម្ព័ន្ធ។

សេចក្តីថ្លែងការណ៍ដែលត្រូវបានរាយការណ៍ដោយសារព័ត៌មាន SPA បានរៀបរាប់ថា៖ «ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ហ្ស៊កដានី ឥណ្ឌូនេស៊ី ប៉ាគីស្ថាន ទួរគី ជីប៊ូទី អូម៉ង់ ហ្គាំប៊ី ប៉ាឡេស្ទីន កាតា គុយវ៉ែត លីប៊ី ម៉ាឡេស៊ី អេហ្ស៊ីប នីហ្សេរីយ៉ា សម្ព័ន្ធអារ៉ាប់ និងអង្គការសហប្រតិបត្តិការឥស្លាម ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការអនុម័តរបស់សភាអ៊ីស្រាអែល លើសេចក្តីព្រាងច្បាប់ទាំងនេះ»។ ប្រទេសទាំងនោះបានថ្កោលទោសទង្វើនេះថា ជាការរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធ សភា Knesset របស់អ៊ីស្រាអែល បានបោះឆ្នោត ដើម្បីពិភាក្សាលើសេចក្ដីស្នើច្បាប់ចំនួន ២ ដែលនឹងបញ្ចូលផ្នែកខ្លះនៃតំបន់ West Bank ជាដែនដីឧបសម្ព័ន្ធ ពោលដែលជាដែនដីប៉ាឡេស្ទីនត្រូវបានកាន់កាប់ដោយអ៊ីស្រាអែលចាប់តាំងពីឆ្នាំ១៩៦៧ មក។ ចំណាត់ការនេះកើតឡើងស្របនឹងដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីអាមេរិក លោក JD Vance កាលពីថ្ងៃពុធ និងរដ្ឋមន្ត្រីការបរទេស លោក Marco Rubio កាលពីថ្ងៃព្រហស្បតិ៍។

មន្ត្រីជាន់ខ្ពស់អាមេរិកទាំង ២រូប លើកឡើងថា សេចក្ដីស្នើច្បាប់នេះ បង្កជាហានិភ័យធ្វើឲ្យខូចដល់កិច្ចប្រឹងប្រែង ដើម្បីពង្រឹងបទឈប់បាញ់ដ៏ផុយស្រួយ នៅតំបន់ហ្កាហ្សា បន្ទាប់ពីមានជម្លោះដ៏មហន្តរាយរយៈពេល ២ឆ្នាំ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស៕

អត្ថបទដែលទាក់ទង

ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1
លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm        1
ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm