បារាំងកំពុងវិភាគសំណាក DNA បន្ទាប់ពីមានចោរកម្ម នៅសារមន្ទីរ Louvre

2025/10/24 11:46:06 pm        141

កាលពីថ្ងៃព្រហស្បតិ៍ (ទី២៣ ខែតុលា) រដ្ឋអាជ្ញាបានឲ្យដឹងថា អ្នកស៊ើបអង្កេតបារាំង កំពុងវិភាគសំណាក DNA និងស្នាមម្រាមដៃរាប់សិប បន្ទាប់ពីមានចោរកម្មគ្រឿងអលង្ការនៅសារមន្ទីរ Louvre កាលពីថ្ងៃចុងសប្តាហ៍កន្លងមក។

រដ្ឋអាជ្ញាក្រុងប៉ារីស លោកស្រី Laure Beccuau បានប្រាប់សារព័ត៌មានក្នុងស្រុក Ouest-France ថា «សំណាក DNA ស្នាមម្រាមដៃ និងដានផ្សេងៗទៀតរហូតដល់ទៅ ១៥០ ត្រូវបានកំណត់អត្តសញ្ញាណ»។ លោកស្រីបានបន្ថែមថា ការវិភាគទាំងនោះ គឺជាអាទិភាពមួយ ហើយសង្ឃឹមថា លទ្ធផលនៅក្នុងថ្ងៃបន្ទាប់ នឹងផ្ដល់នូវតម្រុយខ្លះៗ ជាពិសេសប្រសិនបើពិរុទ្ធជនមានកំណត់ត្រាព្រហ្មទណ្ឌ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែតុលា ក្រុមចោរបានឡើងតាមជណ្តើរហូតពីឡានដឹកទំនិញដែលពួកគេលួច ហើយប្រើឧបករណ៍កាត់ទម្លុះចូលទៅក្នុងវិចិត្រសាលជាន់ទី១ ដែលមានគ្រឿងអលង្ការ។ ពួកគេបានធ្លាក់មកុដពេជ្រ និងត្បូងមរកត ខណៈដែលពួកគេគេចខ្លួនចុះតាមជណ្ដើរ និងជិះម៉ូតូ ប៉ុន្តែនៅតែអាចគេចខ្លួនបាត់ជាមួយនឹងវត្ថុដែលលួចបាន ៨មុខ តាមតម្លៃប៉ាន់ស្មាន ១០២លានដុល្លារ។

កាលពីថ្ងៃទី២២ ខែតុលា នាយកសារមន្ទីរ Louvre បានទទួលស្គាល់ថា ពួកចោរបានឆ្លៀតចូលតាមកន្លែងងងឹតមួយដែលឧបករណ៍ឃ្លាំមើលសុវត្ថិភាពនៃជញ្ជាំងខាងក្រៅរបស់សារមន្ទីរចាប់មិនបាន។ ប៉ុន្តែលោកស្រី Beccuau បាននិយាយថា កាមេរ៉ាសុវត្ថិភាពសាធារណៈ និងឯកជននៅកន្លែងផ្សេងទៀត បានអនុញ្ញាតឲ្យអ្នកស៊ើបអង្កេតតាមដានកុ្រមចោរ «ទាំងនៅទីក្រុងប៉ារីស និងក្នុងតំបន់ជុំវិញ»៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm