លោក Putin ព្រមាន​ថា ​អឺរ៉ុប​នឹង​ធ្លាក់​ចូល​ក្នុង​ជម្លោះ​​យោធា បើ​អ៊ុយ​ក្រែ​ន​ចូល​ជា​សមាជិក​ណា​តូ

2022/02/09 04:45:49 pm        681

​រុស្ស៊ី៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ព្រមាន​ថា ​បណ្ដា​ប្រទេស​ជា​សមា​ជិ​ក​សហភាព​អឺរ៉ុប​នឹងត្រូវ​បាន​ទាញ​ឲ្យ​ធ្លា​ក់ចូលក្នុង​ជម្លោះ​យោធា បើ​ប្រទេស​អ៊ុយ​ក្រែ​ន​ចូល​ជា​សមាជិក​អង្គការ​ណា​តូ ក្រោយ​ជំនួប​ជាមួយ​លោក​ប្រធានាធិបតី​បារាំង Emmanuel Macron​។ ​ប្រធានាធិបតី​រុស្ស៊ី​ក៏បាន​ព្រមាន​ផងដែរ​ថា គ្មាន​អ្នកឈ្នះ​ពី​វិបត្តិ​ដែល​នៅតែ​បន្ត​នេះ​ទេ បន្ទាប់ពី​លោក​បាន​ជួប​ជាមួយ​សមា​ភាគីបារាំង​របស់លោកនៅ​វិមាន​ក្រឹម​ឡាំង សម្រាប់​ការជួបពិភាក្សា​ដែល​លោក​បាន​ហៅថា​ជា​ជំនួប​ដ៏​មាន​ប្រយោជន៍ មាន​សារៈសំខាន់ និង​មាន​លក្ខណៈ​ដូចជា​ពាណិជ្ជកម្ម​។

​វិមាន​ក្រឹម​ឡាំងចង់បាន​ការធានា​ពី​លោកខាងលិច​ថា អង្គការ​ណា​តូ​នឹងមិន​ទទួលយក​អ៊ុយ​ក្រែ​ន និង​ប្រទេស​អតីត​សហភាពសូវៀត​ផ្សេងទៀត​ជា​សមាជិក ហើយ​ថា​ខ្លួន​នឹង​បញ្ឈប់​ការដាក់​ពង្រាយ​អាវុធ​នៅ​ទីនោះ និង​បង្វែរ​កងកម្លាំង​របស់​ខ្លួន​ពី​អឺរ៉ុប​ខាងកើត ដោយ​ទាមទារ​ឱ្យ​សហរដ្ឋអាមេរិក និង​ណា​តូ​ទាត់ចោល​ពាក្យសម្ដី​ដែលថា ពួកខ្លួន​មិនមែនជា​អ្នក​ចាប់ផ្តើម​ជម្លោះ​នេះ​មុន​។​ ​យ៉ាងណា​​មុនពេល​លោក​ធ្វើដំណើរ​បន្តទៅ​កាន់​ប្រទេស​អ៊ុយ​ក្រែ​ន លោក​ប្រធានាធិបតី​បារាំងបាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា លោក​ប្រធានាធិបតី Vladimir Putin បាន​សន្យា​ជាមួយ​លោ​កថា​ រុស្ស៊ី​នឹងមិន​បង្កើន​ភាព​តានតឹងជាថ្មី​ជុំវិញ​បញ្ហា​អ៊ុយ​ក្រែ​ន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        112
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        106
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        102

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm