ជើងឯក​ទ្វីប​អាហ្វ្រិក​សេ​ណេ​ហ្កា​ល់ទ​ទួល​ស្វាគមន៍​ដោយ​ប្រធានាធិបតី​សេ​ណេ​ហ្កា​ល់​លោក Macky Sall

2022/02/09 04:57:34 pm        116

​បាល់ទាត់៖ ​ប្រធានាធិបតី​សេ​ណេ​ហ្កា​ល់​លោក Macky Sall បានផ្តល់​កិត្តិយស​ជួប​សំណេះសំណាល​អបអរសាទ​រ​ដល់​ក្រុមបាល់ទាត់​ជំរើសជាតិ​សេ​ណេ​ហ្កា​ល់​ ដែល​បាន​នាំយក​កិត្តិយស​ជូន​ជាតិតាមរយៈ​ការនាំ​យកពាន​បាល់ទាត់​ជើងឯក​ទ្វីបអាហ្វ្រិក Africa Cup of Nations​។ ​​នៅ​វិមាន​ប្រធានាធិបតី​នៅ​រដ្ឋធានី Dakar ប្រទេស​សេ​ណេ​ហ្កា​ល់​លោក Macky Sall បាន​និយាយថា “​ពួកយើង​តែងតែ​ស្រមៃ​ចង់បាន​ពាន​នេះ ហើយ​ពេលនេះ​អ្នក​ទាំងអស់គ្នា​បានធ្វើឱ្យ​សុ​បិ​ន្ត​ក្លាយជា​ការពិតហើយ ទីបំផុត​ពាន Africa Cup of Nations បានមក​ដល់​ទឹកដី​របស់​យើង​”​។

​​កាលពី​ថ្ងៃ​ចន្ទ ក្រុមបាល់ទាត់​ជំរើសជាតិ​សេ​ណេ​ហ្កា​ល់​បាន​វិល​ត្រលប់មក​ប្រទេស​កំណើត ជាមួយនឹង​ការទទួល​ស្វាគមន៍​ទុក​ដូច​វីរបុរស បន្ទាប់ពី​គ្រង​ជើងឯក​បាល់ទាត់​ទ្វីបអាហ្វ្រិក Africa Cup of Nations ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ​ក្រោយ​យកឈ្នះ​ជើងឯក ៧សម័យ​អេ​ហ្ស៊ី​ប​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ​​សេ​ណេ​ហ្កា​ល់​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក Aliou Cisse បាន​ទទួលរង​ការរិះគន់​ខ្លាំង​នៅពេល​ចាប់ផ្តើម​ព្រឹត្តិការណ៍ Africa Cup of Nations ដំបូង​បន្ទាប់ពី​ឈ្នះ​តែ ១ប្រកួត ​និង​ស្មើ ២ប្រកួត មុនពេល​ទំលាក់​កាប់​វែ​រ​នៅ​វគ្គ ១៦ក្រុម, ទំលាក់​អេក្វាទ័រ​ហ្គី​ណេនៅ​វគ្គ ៨ក្រុម ​និង​ទំលាក់បូ​គី​ណា​ហ្វា​សូ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ ​​រំលឹកថា​ សេ​ណេ​ហ្កា​ល់​ធ្លាប់​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ Africa Cup of Nations នេះ​ពីរលើក​រួចមកហើយ​ តែ​សុទ្ធតែ​ចាញ់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដែល​រួមមាន​ឆ្នាំ២០០២ ចាញ់​កា​មេ​រូ​ន និង​ឆ្នាំ២០១៩ ចាញ់​អាល់​ហ្សេ​រី​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        81
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        372
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        460

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm