ក្រុមមន្រ្តីនិយាយថា ការវាយប្រហារដាច់ដោយឡែកមួយផ្សេងទៀតនៅក្នុងប្រទេសជប៉ុន បានសម្លាប់មនុស្សម្នាក់ និងមនុស្ស ៤នាក់ផ្សេងទៀត រងរបួស នាថ្ងៃសុក្រនេះ រយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយរដ្ឋាភិបាលសន្យាពង្រឹងវិធានការ ដោយសារឆ្នាំនេះគឺជាឆ្នាំជាប់កំណត់ត្រានៃការវាយប្រហារស្លាប់មនុស្សដោយសារសត្វ ។
មុនការវាយប្រហារនៅថ្ងៃសុក្រនេះ សត្វខ្លាឃ្មុំបានសម្លាប់មនុស្សជាប់កំណត់ត្រាចំនួន ៩នាក់ ក្នុងឆ្នាំនេះ ពោលគឺលើសចំនួនខ្ពស់លើកមុន ៦នាក់ ក្នុងឆ្នាំសារពើពន្ធដែលបានបញ្ចប់កាលពីខែមីនា ឆ្នាំ ២០២៤ ។

សត្វបានរុករានកើនឡើងនៅតាមទីក្រុងជាច្រើនរបស់ជប៉ុន ដោយសារកត្តាមួយចំនួន ចាប់ពីការធ្លាក់ចុះចំនួនពលរដ្ឋដោយសារបម្រែបម្រួលអាកាសធាតុ ។
នៅភូមិតំបន់ភ្នំ ស្ថិតនៅតំបន់ភាគខាងជើង Akita នគរបាលទទួលបានសេចក្តីរាយការណ៍ថា សត្វខ្លាឃ្មុំវាយប្រហារមនុស្ស ៤នាក់ នៅថ្ងៃសុក្រនេះ ។
នគរបាលក្នុងស្រុកនិយាយថា មនុស្សម្នាក់ បានស្លាប់ ហើយមនុស្ស ៣នាក់ទទួលបានការព្យាបាលនៅមន្ទីរពេទ្យ ក្រោយការវាយប្រហាររបស់សត្វខ្លាឃ្មុំ ។
ទូរទស្សន៍រដ្ឋ NHK និងសារព័ត៌មានក្នុងស្រុកផ្សេងទៀត រាយករណ៍ថា មនុស្ស ២នាក់ ក្នុងចំណោមអ្នករងរបួស កំពុងធ្វើការងារកសិកម្មនៅពេលរងការវាយប្រហារ ខណៈដែលមនុស្ស ២នាក់ទៀត បានរងរបួស ពេលដែលពួកគេរត់ទៅជួយ ។
អ្នកប្រម៉ាញ់ក្នុងស្រុកម្នាក់ត្រូវបានគេរាយការណ៍ថា បានសម្លាប់សត្វខ្លាឃ្មុំនៅក្បែរនោះ ហើយនគរបាលកំពុងស៊ើបអង្កេតថាតើ សត្វខ្លាឃ្មុំមួយក្បាលនេះ គឺជាសត្វខ្លាឃ្មុំវាយ្រហារមនុស្ស ៤នាក់ដែរឬទេ ៕
