យោងតាមការអះអាងរបស់ទីភ្នាក់ងារសង្កេតឧតុនិយមក្នុងស្រុក Kofu បានឲ្យដឹងថា ភ្នំ Fuji របស់ជប៉ុនទទួលបានព្រិលធ្លាក់លើកដំបូងកាលពីថ្ងៃព្រហស្បតិ៍ រយៈពេល ២១ថ្ងៃយឺតជាងពេលធម្មតា ។
ទោះបីជាយ៉ាងណាក៏ដោយ ព្រិលធ្លាក់ឆ្នាំនេះ លឿនជាងកាលពីឆ្នាំមុន ១៥ថ្ងៃ ដែលមានព្រិលធ្លាក់នៅថ្ងៃទី ៧ ខែវិច្ឆិកា ។

សារព័ត៌មាន Kyodo News រាយការណ៍ ទីភ្នាក់ងារ Kofu និយាយថា ព្រិលធ្លាក់នេះ បណ្តាលមកពីវត្តមានរបស់ដុំពពក និងខ្យល់ត្រជាក់នៅពីលើភ្នំ ចាប់តាំងពីថ្ងៃពុធរហូតមក ។
យោងតាមការអះអាងរបស់ទីភ្នាក់ងារឧតុនិយមជប៉ុន បានឲ្យដឹងថា កាលពីឆ្នាំមុន ព្រិលដែលឃើញនៅលើភ្នំ Fuji មានរយៈពេលយឺត ១ខែជាងកាលពីមុនពេលបង្កើតកំណត់ត្រាសម្រាប់ព្រិលធ្លាក់យឺតបំផុត ក្នុងរយៈពេល ១៣០ឆ្នាំ ។
លោក Mamoru Matsumoto គឺជាមន្រ្តីរបស់ទីភ្នាក់ងារ Kofu និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីឆ្នាំមុនថា ស្របពេលដែលព្រិលធ្លាក់លើកដំបូងនៅលើភ្នំ Fuji មកដល់យឺតក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ មូលហេតុរបស់វា ពុំត្រូវបានគេដឹងច្បាស់នោះទេ ។
ជប៉ុនរកឃើញសីតុណ្ហភាពខ្ពស់ជាងគេបំផុតពុំធ្លាប់មានពីមុនរបស់ខ្លួនកាលពីខែសីហា ពេលដែលសីតុណ្ហភាពកើនឡើងដល់ ៤១,៨អង្សាសេ នៅទីក្រុង Isesaki ស្ថិតនៅភាគពាយ័ព្យទីក្រុងតូក្យូ ៕
