រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី៖ ផែនការសន្តិភាពមីយ៉ាន់ម៉ារបស់អាស៊ាន មិនពិបាកក្នុងការអនុវត្តឡើយ

2025/10/25 01:50:12 am        81

រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី នៅថ្ងៃសុក្រ (ទី២៤ ខែតុលា) នេះ បានលើកឡើងថា ផែនការរយៈពេល ៤ឆ្នាំរបស់អាស៊ាន (ASEAN) ដើម្បីឲ្យមានសន្តិភាព នៅសហភាពមីយ៉ាន់ម៉ាដែលហែកហួរដោយសង្រ្គាម មិនពិបាកក្នុងការអនុវត្តនោះឡើយ ហើយរបបយោធាកំពុងកាន់អំណាច គួរតែប្រកាន់ខ្ជាប់នូវផែនការនេះ និងអនុញ្ញាតឲ្យមានការផ្គត់ផ្គង់ជំនួយមនុស្សធម៌។ 

ជាមួយគ្នានេះ លោក Mohamad Hasan ក៏បាននិយាយផងដែរថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាននេះ មិនអាចបញ្ឈប់ការបោះឆ្នោតសកល នៅប្រទេសមីយ៉ាន់ម៉ាដែលត្រូវបានកំណត់ក្នុងខែធ្នូបានឡើយ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសរបស់ប្លុកចង់ឲ្យមានការប្រកួតប្រជែង ប្រកបដោយយុត្តិធម៌ និងបរិយាបន្ន។

អាស៊ានបានយល់ស្របលើផែនការសន្តិភាព «Five-Point Consensus» (ការស្រុះស្រួលឯកច្ឆ័ន្ទ ៥ចំណុច) ជាមួយឧត្តមសេនីយ៍ជាន់ខ្ពស់របស់មីយ៉ាន់ម៉ា ពោលគឺប៉ុន្មានខែបន្ទាប់ពីការតវ៉ាប្រឆាំងរដ្ឋប្រហារឆ្នាំ២០២១ ប្រែក្លាយជាការបះបោរគ្រប់ទិសទីប្រឆាំងនឹងការគ្រប់គ្រងយោធា ប៉ុន្តែរបបយោធាត្រូវបានចោទប្រកាន់ថា ធ្វើមិនដឹងមិនឮ។

បន្ទាប់ពីមានកិច្ចប្រជុំជាមួយសមភាគីអាស៊ានរបស់លោក ក្នុងទីក្រុងគូឡាឡាំពួរ នៅមុនកិច្ចប្រជុំកំពូលមេដឹកនាំរបស់ប្លុក នៅចុងសប្តាហ៍នេះ លោក Mohamad បានប្រាប់អ្នកសារព័ត៌មានថា៖ «ផែនការ Five-Point Consensus គឺមិនពិបាកពេកនោះទេ (ក្នុងការអនុវត្ត)។ វាគឺជារឿងល្អប្រសើរណាស់ ក្នុងការមាននូវកិច្ចសន្ទនាគ្នា ដើម្បីអាចឲ្យជំនួយទៅដល់ប្រជាជន ហើយវិលត្រឡប់ទៅកាន់ការសន្ទនាជាមួយគ្រប់ភាគី»។

ផែនការសន្តិភាពនេះ បានបរាជ័យដោយភាគច្រើន ដោយសាររដ្ឋាភិបាលយោធា មិនមានឆន្ទៈក្នុងការបើកកិច្ចសន្ទនាជាមួយគូជម្លោះដែលខ្លួនចាត់ទុកថា ជា «ភេរវករ»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        156
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        145
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm