ជប៉ុនប្រញាប់ប្រញាល់ពង្រាយយន្តហោះ ក្រោយយន្តហោះទម្លាក់គ្រាប់បែកអាចបំពាក់នុយក្លេអ៊ែររបស់រុស្ស៊ី ហោះក្បែរនោះ

2025/10/25 02:38:36 am        96


ប្រទេសជប៉ុនបានឲ្យដឹងថា ខ្លួនបានប្រញាប់ប្រញាល់ពង្រាយយន្តហោះ នៅថ្ងៃសុក្រ (ទី២៤ ខែតុលា) នេះ ដើម្បីតាមដានយន្តហោះចម្បាំងរបស់រុស្ស៊ី ដែលក្នុងនោះរួមមានទាំងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រអាចបំពាក់នុយក្លេអ៊ែរ បានហោះហើរកៀកនឹងដែនអាកាសជប៉ុន តាមបណ្ដោយលើឆ្នេររបស់ខ្លួន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ថា យន្តហោះទម្លាក់គ្រាប់បែក Tu-95 របស់ខ្លួន ត្រូវបានហោះអមដោយយន្តហោះមកពីប្រទេសមួយផ្សេងទៀត ក្នុងអំឡុងពេលដែលខ្លួនបានពិពណ៌នាថា ជាការហោះហើរល្បាតតាមទម្លាប់ នៅលើដែនទឹកអន្តរជាតិ។

ឧប្បត្តិហេតុនេះបានកើតឡើងប៉ុន្មានម៉ោងមុនពេលនាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសជប៉ុន គឺលោកស្រី Sanae Takaichi បានសន្យាពន្លឿនពង្រឹងវិស័យការពារជាតិ នៅក្នុងសុន្ទរកថាលើកដំបូងរបស់លោកស្រីទៅកាន់សភា ចាប់តាំងពីចូលកាន់តំណែង។ លោកស្រី Takaichi បាននិយាយថា សកម្មភាពយោធារបស់រុស្ស៊ី រួមជាមួយសម្ព័ន្ធមិត្តរបស់ប្រទេសនេះ កំពុងតែបង្កឲ្យមានក្ដីបារម្ភយ៉ាងខ្លាំង។

ក្រសួងការពារជាតិជប៉ុនបានបញ្ចេញផែនទី ដែលបង្ហាញពីផ្លូវហោះហើររបស់យន្តហោះរុស្ស៊ី នៅម្ដុំឆ្នេរភាគខាងលិចរបស់ប្រទេសជប៉ុន ពីលើសមុទ្រជប៉ុន។ ក្រសួងបានបញ្ជាក់ថា យន្តហោះទម្លាក់គ្រាប់បែក Tu-95 ២គ្រឿង ត្រូវបានហោះអមដោយយន្តហោះចម្បាំង Su-35 ២គ្រឿង ហើយដំបូងឡើយ បានហោះឆ្ពោះទៅកាន់កោះ Sado របស់ជប៉ុន មុនពេលបត់ឆ្ពោះទៅភាគខាងជើង៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm