ការិយាល័យព្រះរាជវង្សរបស់ប្រទេសថៃបាននិយាយនៅថ្ងៃសៅរ៍ ទី២៥ ខែតុលានេះ ថា ព្រះមហាក្សត្រី សិរីគិត(Sirikit) របស់ប្រទេសថៃ ជាក្សត្រីដែលបាននាំមកនូវភាពអស្ចារ្យ និងភាពឆើតឆាយដល់ការរស់ឡើងវិញក្រោយសង្គ្រាមក្នុងរបបរាជានិយមរបស់ប្រទេស និងជាក្សត្រីដែលក្នុងប៉ុន្មានឆ្នាំក្រោយៗមក បានចូលប្រឡូកក្នុងឆាកនយោបាយ បានយាងសោយព្រះពិរាល័យក្នុងព្រះជន្មាយុ៩៣ព្រះវស្សា។
ព្រះមហាក្សត្រី សិរីគិត(Sirikit) បានបាត់ព្រះភក្រចេញពីក្រសែភ្នែកសាធារណជនតាំងពីទ្រង់បានទទួលរងជំងឺដាច់សរសៃឈាមខួរក្បាលក្នុងឆ្នាំ ២០១២។
ព្រះស្វាមីរបស់ទ្រង់ គឺអតីតព្រះមហាក្សត្រ Bhumibol Adulyadej ជាមហាក្សត្រថៃគ្រងរាជ្យយូរបំផុត រយៈពេលសរុប៧០ឆ្នាំ ចាប់តាំងពីឡើងគ្រងរាជក្នុងឆ្នាំ១៩៤៦។
រាជបុត្រាតែមួយអង្គគត់របស់ម្ចាស់ក្សត្រី Sirikit គឺព្រះមហាក្សត្រថៃ បច្ចុប្បន្ន Maha Vajiralongkorn ដែលត្រូវបានគេស្គាល់ថារាមាទី១០(Rama X) ទ្រង់បានស្នងរាជបន្តពីអតីតព្រះមហាក្សត្រ Bhumibol ក្រោយពេលព្រះអង្គយាងសោយទិវង្គតក្នុងឆ្នាំ២០១៦ ហើយព្រះអង្គបានឡើងគ្រងរាជក្នុងឆ្នាំ២០១៩៕
