ក្រុមគ្រូពេទ្យមន្ទីរពេទ្យព្រះអង្គឌួង ចុះពិនិត្យសុខភាពភ្នែកដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ​ខេត្តកំពត

2025/10/25 06:52:09 pm        808

នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥នេះ លោកសាស្ត្រាចារ្យរង លូ លីឃាង នាយក​មន្ទីរ​ពេទ្យ​ព្រះ​អង្គ​ឌួង​ នៃក្រសួងសុខាភិបាល បានដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺភ្នែក និង​ចែក​វ៉ែនតា ដោយឥតគិតថ្លៃ ជូនបងប្អូន ប្រជាពលរដ្ឋខេត្តកំពត នៅអគារភ្នែកកំពត នៃមន្ទីរ​ពេទ្យ​បង្អែ​ក​ខេត្តកំពត។

លោកសាស្ត្រាចារ្យរង លូ លីឃាង បានថ្លែងថា កម្មវិធីនេះ ត្រូវបាន​រៀបចំ​ឡើង​ដោយ​មន្ទីរ​ពេទ្យព្រះ​អង្គឌួង ដែលជាមន្ទីរពេទ្យសម្ព័ន្ធមេត្រីភាព នឹងមន្ទីរពេទ្យបង្អែកខេត្តកំពត ក្នុង​គោល​បំណង​ជួយពង្រឹងវិស័យសុខាភិបាលឱ្យកាន់តែល្អ ប្រសើរឡើង ហើយកម្មវិធីនេះអាចប្រព្រឹត្តិ​ទៅបា​ន ​ដោយមានការសហការយ៉ាងជិតស្និទ្ធពីរដ្ឋបាល ខេត្តកំពត មន្ទីរសុខាភិបាល​នៃរ​ដ្ឋបាល​ខេត្ត​កំពត និងមន្ទីរពេទ្យបង្អែកខេត្តកំពត ជាពិសេសទទួលបានការគាំទ្រមូលនិធិពីអង្គការ Fred Hollow Foundation ដែលជាដៃគូសំខាន់ក្នុងការជំរុញ ការអភិវឌ្ឍន៍វិស័យសុខភាពភ្នែកនៅកម្ពុជា។ ការចូលរួមដ៏សកម្មរបស់យើងទាំងអស់គ្នានេះ បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ និងការថែរក្សាសុខភាពជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺភ្នែក ឱ្យបានទាន់ពេលវេលា គឺជាកត្តាសំខាន់ក្នុងការការពារ និងថែរក្សាការពារភ្នែក ដ៏មានតម្លៃរបស់យើងគ្រប់ៗគ្នា។

ជាមួយគ្នានោះដែរ លោកស្រីវេជ្ជបណ្ឌិត យូ សុគន្ធ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពត ព្រមទាំងបងប្អូនប្រជាពលរដ្ឋខេត្តកំពត បានបង្ហាញចំណាប់អារម្មណ៍រួមគ្នាថា ថ្ងៃនេះមនី្ទរសុខាភិបាលខេត្តកំពត ពិតជាមានសេចកី្តសោមនស្សរីករាយ និងកិតិ្តយសដោយលោកសាស្ត្រាចារ្យរង លូ លីឃាង និងមូលនិធិ Fred Hollow Foundation អញ្ជើញចូលរួមចុះពិនិត្យ និងផ្តល់សម្ភារៈវ៉ែនតា ជូនដល់បងប្អូនប្រជាពលរដ្ឋខេត្តកំពតដោយឥតគិតថ្លៃ។ ក្នុងនាមមនី្ទរសុខាភិបាលខេត្ត មន្រី្តសុខាភិបាល រួមនិងប្រជាពលរដ្ឋទាំងអស់ សូមគោរពថ្លែងអំណរ អរគុណដ៏ជ្រាវជ្រៅជាទីបំផុត ចំពោះទឹកចិត្តក្នុងការជួយ ជំនួយដោយឥតគិតថ្លៃនេះ។

តាងនាមឲ្យមូលនិធិ Fred Hollow Foundation លោក បាក់ តូក្យូ នាយកមូលនិធិ Fred Hollow Foundation ពិតជាមានសេចកី្តរីករាយយ៉ាងក្រៃលែង មានឱកាសសហការគាំទ្រជាមួយនឹងមនី្ទរពេទ្យព្រះអង្គឌួង ក៏ដូចជាមនី្ទរពេទ្យបង្អែកខេត្ត និងមនី្ទរសុខាភិបាលខេត្តកំពត ក្នុងការគាំទ្រពិនិត្យ ពិគ្រោះព្យាបាលជំងឺភ្នែក។ មែនទែនទៅការពិនិត្យសុខភាពភ្នែកនេះ មានសារសំខាន់ខ្លាំងណាស់។ បើយោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក ដែលបានផ្សព្វផ្សាយកាលពីឆ្នាំ២០១៩ រកឃើញថា ក្នុងចំណោមប្រជាពលរដ្ឋនៅក្នុងពិភពលោក គឺមានប្រជាពលរដ្ឋយ៉ាងហោចណាស់ ២,២០០លាននាក់ ដែលមានបញ្ហាភ្នែក ហើយក្នុងនោះមានប្រជាពលរដ្ឋនៅក្នុងពិភពលោកនេះ ប្រមាណជាង ១,០០០លាននាក់ ដែលមានបញ្ហាភ្នែក ហើយមិនទាន់ទទួលបានការព្យាបាលទេ។ ដូច្នេះបញ្ហាភ្នែក គឺជាបញ្ហាធំ ហើយជាបញ្ហារបស់សាកលតែម្តង។ បើយើងក្រឡេកមើលបញ្ហាភ្នែកនៅកម្ពុជាយើងវិញ ក្រសួងសុខាភិបាល បានធ្វើការអង្កេត នៅក្នុងឆ្នាំ២០១៩ បានរកឃើញថា ប្រជាពលរដ្ឋដែលមានបញ្ហាបាយភ្នែក និងពិការភ្នែក ក្នុងចំណោម១០០នាក់ មានប្រជាពលរដ្ឋដែលជាស្រ្តី និងមានអាយុចាប់ពី៥០ឆ្នាំឡើង មានចំនួន៣,២នាក់ (ជាង៣នាក់) បើជាបុរស ១,៦នាក់។ ទន្ទឹមគ្នានោះ លោកនាយកមូលនិធិ បានថ្លែងអំណរគុណដល់ក្រសួងសុខាភិបាល ក៏ដូចជាមនី្ទរពេទ្យព្រះអង្គឌួង និងមនី្ទរសុខាភិបាល នៃរដ្ឋបាលខេត្តកំពត ដែលបានគាំទ្រដល់សេវាសុខភាពភ្នែក ជូនបងប្អូនប្រជាពលរដ្ឋ៕ អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm