ប្រទេសលីទុយអានី បិទអាកាសយានដ្ឋាន និងច្រកឆ្លងកាត់ព្រំដែនប្រទេសបេឡារុស បន្ទាប់ពីបានឃើញបាឡុងហោះ

2025/10/25 12:46:01 pm        98

សមាជិកសម្ព័ន្ធយោធាណាតូគឺប្រទេសលីទុយអានី បានបិទអាកាសយានដ្ឋានធំបំផុតចំនួនពីរកន្លែងរបស់ខ្លួន និងបិទច្រកឆ្លងកាត់នៅតាមព្រំដែនរបស់ខ្លួនជាមួយប្រទេសបេឡារុស បន្ទាប់ពីបានឃើញបាឡុងអង្កេតអាកាសធាតុបញ្ចូលឧស្ម័នហែលីយ៉ូមបានហោះរសាត់ចូលទៅក្នុងទឹកដីរបស់ខ្លួន ជាឧបទ្ទវហេតុលើកទីបីនៅក្នុងប្រទេសតំបន់បាល់ទិកមួយនេះ នៅក្នុងខែនេះ។

ទីភ្នាក់ងារអាកាសចរណ៍អ៊ឺរ៉ុប បានជួបភាពវឹកវរម្តងហើយម្តងទៀតក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយការមើលឃើញយានដ្រូន និងការលុកលុយដែនអាកាសផ្សេងៗទៀត រួមទាំងនៅអាកាសយានដ្ឋានទីក្រុង Copenhagen ទីក្រុងMunich និងតំបន់បាល់ទិក។

អាជ្ញាធរបាននិយាយថា អាកាសយានដ្ឋាន Vilnius និង Kaunas ត្រូវបានបិទ កាលពីថ្ងៃសុក្រសម្រាប់ហេតុផលសុវត្ថិភាពរហូតដល់ម៉ោង២ព្រឹកម៉ោងក្នុងតំបន់ ខណៈច្រកព្រំដែនជាប់ប្រទេសបេឡារុសនឹងនៅតែបិទ។

ប្រទេសលីទុយអានី បាននិយាយថា បាឡុងត្រូវបានបញ្ជូនដោយអ្នករត់ពន្ធដឹកជញ្ជូនបារីខុសច្បាប់ ប៉ុន្តែប្រទេសនេះក៏បានដាក់កំហុសលើប្រធានាធិបតីបេឡារុស លោក Alexander Lukashenko ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ចំពោះការមិនបញ្ឈប់សកម្មភាពនេះ។

មជ្ឈមណ្ឌលគ្រប់គ្រងវិបត្តិជាតិរបស់ប្រទេសលីទុយអានី បាននិយាយថា បាឡុងរាប់សិប ត្រូវបានរកឃើញដោយរ៉ាដាកាលពីថ្ងៃសុក្រ។ អាជ្ញាធរបាននិយាយថា អាកាសយានដ្ឋាន Vilnius ក៏បានបិទកាលពីថ្ងៃអង្គារសប្តាហ៍នេះ និងនៅថ្ងៃទី៥ ខែតុលា នៅពេលដែលបាឡុងរត់ពន្ធជាច្រើន ចូលមកក្នងដែនអាកាសរបស់រដ្ឋធានី។

អត្ថបទដែលទាក់ទង

អាមេរិកអាចនឹងដាក់ទណ្ឌកម្មរុស្ស៊ីបន្ថែម ដើម្បីឲ្យបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន តែចង់ឲ្យអឺរ៉ុបបង្កើនសម្ពាធជាមុនសិន
2025/10/25 06:42:05 pm        1
សមាជិក UN ជាង ៦០ប្រទេស ចុះហត្ថលេខាលើសន្ធិសញ្ញា ស្តីពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត​ដែលក្រុម​សិទ្ធិមនុស្សប្រឆាំង
2025/10/25 06:04:25 pm        1
មន្ត្រី៖ សហរដ្ឋអាមេរិក បង្ហោះយានដ្រូនពីលើតំបន់ហ្កាហ្សា ដើម្បីតាមដានបទឈប់បាញ់
2025/10/25 05:22:57 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាមេរិកអាចនឹងដាក់ទណ្ឌកម្មរុស្ស៊ីបន្ថែម ដើម្បីឲ្យបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន តែចង់ឲ្យអឺរ៉ុបបង្កើនសម្ពាធជាមុនសិន

2025/10/25 06:42:05 pm
​សមាជិក UN ជាង ៦០ប្រទេស ចុះហត្ថលេខាលើសន្ធិសញ្ញា ស្តីពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត​ដែលក្រុម​សិទ្ធិមនុស្សប្រឆាំង
2025/10/25 06:04:25 pm
​សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត រួមនឹងគណៈប្រតិភូ​កម្ពុជា​បាន​អញ្ជើញ​ដល់ប្រទេស​ម៉ាឡេស៊ី​ហើយ ប្រកបដោយសុវត្ថិភាព​
2025/10/25 06:00:33 pm
​យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ជួបពិភាក្សាគ្នានៅច្រក​អូរស្មាច់ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាក់ស្តែង បង្កើនជំនឿទុកចិត្តគ្នា
2025/10/25 05:34:58 pm
​មន្ត្រី៖ សហរដ្ឋអាមេរិក បង្ហោះយានដ្រូនពីលើតំបន់ហ្កាហ្សា ដើម្បីតាមដានបទឈប់បាញ់
2025/10/25 05:22:57 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/10/25 06:15:35 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/24 06:11:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/10/25 01:01:21 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/10/22 09:35:47 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/09/23 07:00:25 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am