ឯកឧត្តម ហ៊ុន ម៉ានី៖ ការជ្រើសរើសគ្រូផ្អែកលើកិច្ចព្រមព្រៀងការងារ គឺដើម្បី​បញ្ចប់​ការ​បង្រៀន​ផ្គួប​ថ្នាក់​មាន​សិស្សច្រើនហួសកំណត់

2025/10/25 09:08:46 pm        536

ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៥នេះ បានរៀប​ចំ​ការ​ប្រឡង​ជ្រើស​រើស​គ្រូ​បង្រៀន​ផ្អែក​លើកិច្ចព្រមព្រៀងការងារ ជាលើកដំបូងសម្រាប់វិស័យអប់រំ។ ការ​ជ្រើស​រើស​គ្រូ​បង្រៀន​ផ្អែក​លើ​កិច្ច​ព្រម​ព្រៀងការងារនេះ មានគោលដៅសំខាន់បំផុត គឺឈានទៅបញ្ចប់​ការ​បង្រៀន​ផ្គួប​ថ្នា​ក់ ដែលមានសិស្សច្រើនហួសកំណត់ពិបាកក្នុងការសិក្សា និង​ដើម្បី​ជួយ​សម្រួល​ភាព​នឿយ​ហត់​ គ្រូបង្រៀនមួយចំនួនដែលត្រូវបង្រៀនពីរវេន​ព្រោះតែខ្វះគ្រូ។

បេក្ខជនសរុបចំនួន ៨,៨៩៥នាក់ (ស្រី ៦,១៩៥នាក់) បានចូលរួមប្រឡងប្រជែងដើម្បី ក្លាយ​ជា​គ្រូ​បង្រៀន​ផ្អែកលើកិច្ចព្រមព្រៀងការងារនៅសាលាបឋមសិក្សា ក្នុងភូមិសាស្ត្រ ខេត្តព្រៃវែង ខេត្ត​ត្បូង​ឃ្មុំ ខេត្តកំពង់ចាម ខេត្តបាត់ដំបង និងខេត្តតាកែវ។ ការប្រឡងនេះ ជ្រើសរើសត្រឹមតែ ៣២១២កន្លែង​ប៉ុណ្ណោះ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើក​ឡើង​ថា​ការ​ប្រឡង​ជ្រើស​រើស គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារនេះ គឺដើម្បី​ដោះស្រាយ​បញ្ហា​នៅ​តាម​សាលា​រៀន ពិសេសផ្តោតលើការបង្រៀនផ្គួបថ្នាក់ ដែលមានសិស្សច្រើនហួសកំណត់ក្នុងមួយថ្នាក់ និង​ជា​ការ​ដោះស្រាយ​ទៅ​លើការ​បង្រៀន​រហូត​ដល់​ពីរវេន​សម្រាប់​គ្រូ​បង្រៀន​នៅ​តាម​សាលា​រៀន​មួយ​ចំនួន​។

ឯកឧត្តមបញ្ជាក់ថា បេក្ខជនដែលប្រឡងជាប់ នឹងទៅជួយសម្រួលលើការងារទាំងនេះ ដែល​ផ្ដល់​ជា​ផល​ជះវិជ្ជមានសម្រាប់សិស្សក្នុងការក្រេបយកចំណេះដឹង ក៏ដូចជា​ជួយ​កាត់​បន្ថយ​ភាព​នឿយ​ហត់ ​របស់គ្រូបង្រៀនមួយចំនួន ដែលត្រូវបង្រៀនពីរវេនដោយសារការខ្វះគ្រូ។ បេក្ខជន​ដែល​ប្រឡង​ជាប់ ​ត្រូវបំពេញការងារភ្លាមៗ ចាប់ពីបវេសនកាលឆ្នាំសិក្សាថ្មី ពីថ្ងៃទី១ ខែវិច្ឆិកា ខាង​មុខ​។

គួរបញ្ជាក់ថា ការប្រឡងរៀបចំឡើងលើ ៣មណ្ឌលប្រឡងផ្សេងគ្នា គឺនៅវិទ្យាស្ថានជាតិអប់រំ នៅ​សាកល​វិទ្យា​ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសាកលវិទ្យាល័យជាតិគ្រប់គ្រង ដោយ​ចាប់​ផ្ដើម​នៅ​ម៉ោង ១២៖ ៣០ នាទី និងបញ្ចប់នៅត្រឹមម៉ោង ៦៖០០ល្ងាច។

បេក្ខជន​ទាំង​អស់ ត្រូវឆ្លងកាត់វិញ្ញាសាប្រឡងចំនួន៣ រួមមាន៖ វិញ្ញាសាភាសាខ្មែរ រយៈពេល ១ម៉ោង វិញ្ញាសាគណិតវិទ្យា រយៈពេល ១ម៉ោង ៣០នាទី និងវិញ្ញាសាចំណេះដឹងទូទៅ និង​ភាសា​អង់​គ្លេស រយៈពេល ១ម៉ោង ៣០នាទី។ ដូចជាការប្រឡងកន្លងទៅផងដែរ ការបង្កើតវិញ្ញាសា ការ​បោះ​ពុម្ព​វិញ្ញាសាប្រឡង និងការប្រឡង ធ្វើឡើងថ្ងៃតែមួយ ដោយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាអ្នកជ្រើសរើសវិញ្ញាសា កាត់វិញ្ញាសាប្រឡង ក្រោម​ការ​ចូលរួមពីតំណាងក្រសួងអប់រំ មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ អ្នក​សង្កេត​ការណ៍​ស្ម័គ្រ​ចិត្ត​ចូលរួមសង្កេតក្នុងដំណើរការប្រឡងផងដែរ៕ អត្ថបទ៖ គឹម ហុក 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm